Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្មក់​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​មួយកន្លែង ឃាត់ខ្លួន​​​ម្ចាស់​ទីតាំង និង​ស្ត្រី​បំរើ​ផ្លូវភេទ ១០​នាក់​

  • បោះពុម្ព

ក្នុងករណីឆ្មក់បង្ក្រាបករណីជួញដូរផ្លូវភេទមួយកន្លែង នៅក្នុងខេត្តកំពង់ធំ គឺសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ និងរំដោះនារីរងគ្រោះចំនួន ១០នាក់ ក្នុងនោះ មានអនីតិជន ដែលមានអាយុក្រោម ១៨ឆ្នាំ ចំនួន ៧នាក់។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី២៩ ខែធ្នូនេះថា ប្រតិបត្តិការនេះ បានធ្វើឡើង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ហើយដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះ លោកស្រី បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកតាំងគោក ចុះបង្ក្រាបករណីជួញដូរផ្លូវភេទមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្ថែមថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាម្ចាស់ទីតាំង ឈ្មោះ អ៊ូ សុខហៀង ហៅ ប៉ក់ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។ ក្រោយឃាត់ខ្លួន បុរសជាជនសង្ស័យ ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី២៩ ខែធ្នូនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព