Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិតជា​មាន​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ញៀន នៅក្នុង​ពន្ធនាគារ ខេត្ត​ប៉ៃលិន ប្រាកដ​មែន

  • បោះពុម្ព

រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិន ម្នាក់ ដែលជួញដូរគ្រឿងញៀន ត្រូវបានបញ្ជូន ទៅតុលាការខេត្តប៉ៃលិនហើយ ក្រោយពីសារព័ត៌មានមួយចំនួន បានចេញផ្សាយយ៉ាងរស៊ើបនូវករណីបែកធ្លាយអ្នកទោស និងមន្ត្រីពន្ធនាគារខេត្តប៉ៃលិន បានប្រើប្រាស់គ្រឿងញៀន។

រហូតមកដល់វេលាម៉ោង ១៩ និង០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិន រកឃើញថា មានទណ្ឌិត កំពុងជាប់ឃុំ ក្នុងពន្ធនាគារខេត្តប៉ៃលិន ម្នាក់ បានរក្សាទុកនូវសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកកICE) បម្រុងនឹងនាំចូលទៅក្នុងពន្ធនាគារ។តែត្រូវមន្ត្រីអនុរក្សពន្ធនាគារ ដែលយាមខ្លោងទ្វារ បានឆែកឆេរលើខ្លួនទណ្ឌិតនោះ ឃើញមានថង់មួយកញ្ចប់ រុំដោយស្កុតពណ៌ខ្មៅ លុះឆែកឆេរ ក៏ឃើញតែម្តង។ ប្រភពព័ត៌មានពីនគរបាលស្នងការខេត្តប៉ៃលិន បានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ កម្លាំងជំនាញ បានចុះទៅដល់កន្លែងពន្ធនាគារខេត្តប៉ៃលិន ដែលស្ថិតនៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កម្លាំងជំនាញក៏បានពិនិត្រលើវត្ថុតាង ដែលកម្លាំងមន្ត្រីពន្ធនា គារបានធ្វើការឆែកឆេរ និងដកហូតពីទណ្ឌិតឈ្មោះ សំរោង រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ដែលបច្ចុប្បន្ន កំពុងជាប់ក្នុងពន្ធនាគារ ខេត្តប៉ៃលិន។

ប្រភពបន្តទៀតថា បើយោងតាមចម្លើយសារភាពរបស់ទណ្ឌិតខាងលើថា ថង់មួយកញ្ចប់រុំដោយស្កុតពណ៌ខ្មៅនេះ គឺឈ្មោះ ងឿ ចិត្ត ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីពន្ធនាគារខេត្តប៉ៃលិន រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រគល់ឲ្យរូបគេ ដើម្បីយកចូលទៅក្នុងរបងសុវត្ថិភាពពន្ធនាគារ ក្នុងកិច្ចប្រតិបត្តិការ និងសហការខាងលើកម្លាំងជំនាញយើងទទួលលទ្ធផល ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ខាងលើ។ ក្រោយធ្វើការឃាត់ខ្លួន នគរបាលរកឃើញនូវម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ ទម្ងន់៦៧,៣៥ក្រាមថ្នាំសុទ្ធ។ ក្នុងករណីខាងលើ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងឿ ចិត្ត ភេទប្រុស ជាមន្ត្រីពន្ធនាគារ មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។ ចំណែកទណ្ឌិត ឈ្មោះ សំរោង រិទ្ធី ភេទប្រុស គឺនៅក្នុងពន្ធនាគារខេត្តប៉ៃលិនដដែល៕

ដកស្រង់ពី៖ កោះសន្តិភាព