Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ខេត្ដ​ត្បូងឃ្មុំ​ឃាត់​ជនសង្ស័យ​ម្នាក់​ពី​បទ​មនុស្សឃាត​

  • បោះពុម្ព

ខេត្ដត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ត្រូវ បាននគរបាល ខេត្ដកំពង់ចាម ឃាត់ខ្លួនបាន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៥ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិ ព្រៃទទឹង សង្កាត់-ក្រុងសួង ខេត្ដត្បូងឃ្មុំ ។

ជនសង្ស័យដែលត្រូវ បានឃាត់ខ្លួន ឈ្មោះ ណាំ ថាត ហៅភក្ដី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ រស់នៅក្នុង ភូមិ-សង្កាត់កើតហេតុខាងលើ ។ ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យខាងលើ គឺអនុវត្ដតាមដីកា បង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូង ខេត្ដកំពង់ចាមលេខ ១១៩ ព្រ. ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១១ ពីបទមនុស្សឃាត ដោយចេតនា កាលពី ថ្ងៃទិ១៩ ខែមេសា ឆ្នាំ២០១០ ។

ប្រភពដដែលបានឱ្យដឹងថា ក្រោយពេលទទួលបាន ដីកាបង្គាប់របស់ សាលាដំបូងខេត្ដ សមត្ថកិច្ចបានធ្វើសកម្មភាព អនុវត្ដនីតិវិធីភ្លាម ប៉ុន្ដែដោយសារ ជនសង្ស័យបានគេចខ្លួន បាត់ពីលំនៅឋាន មិនដឹងទៅទីណា ទើបតម្កល់ដីកានេះទុក បណ្ដោះអាសន្ន ។ លុះមកដល់ថ្ងៃកើតហេតុ គេក៏បានឃើញ ជនសង្ស័យខាងលើ មកលំនៅដ្ឋានរបស់ខ្លួនវិញ ក៏ឃាត់ខ្លួនជននោះ នៅនឹងកន្លែងតែម្ដង ៕

ដកស្រង់ពី៖ នគរវត្ត