Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនសិស្សសាលា០២​នាក់ ពាក់ព័ន្ធ​ឆក់​ទូរ​សព្ទ​ដៃ

  • បោះពុម្ព

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ កាលពីវេលាម៉ោង១៥និង៤០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខការដ្ឋានបុរីអេលិច ផ្លូវលេខ១០៥កា ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ពន្ធ័ឆក់ទូរសព្ទ័ដៃ ។

ជនរងគ្រោះឈ្មោះ កូវ សុខហៀង ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។ បាត់បង់សម្ភារៈ ដូចជាទូរសព្ទ័ដៃ ចំនួន០២គ្រឿង ម៉ាកអុបប៉ូ ពណ៌ក្រហម ស្រោមពណ៌ខ្មៅ និងម៉ាកអុបប៉ូ ពណ៌ខៀវ ។ ជនសង្ស័យ ឃាត់ខ្លួនរួមមាន ទី១- ឈ្មោះ ហម បញ្ញា ហៅញ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ និងទី២- ឈ្មោះ ធឿន ចំរើនថៃ ហៅថៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនជាលេខ ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងសមត្ថកិច្ចចាប់យក រួមមាន ៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស-ក្រហម សេរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1IY-6143 និងទូរសព្ទដៃរបស់ជនរងគ្រោះ ចំនួន០១គ្រឿង ម៉ាកអុបប៉ូ ពណ៌ក្រហម ស្រោមពណ៌ខ្មៅ ។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដកស្រង់ពី៖ កោះសន្តិភាព