Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ នាំគ្នាលេងក្នុង​ព្រៃកៅស៊ូ​យ៉ាងសប្បាយ

  • បោះពុម្ព

អនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចបានចេញល្បាតតាមភូមិសាស្ត្រស្មុគស្មាញមួយចំនួន ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ក្រុមល្បាត បានប្រទះឃើញអ្នកញៀនល្បែងបញ្ជល់មាន់មួយក្រុម ដែលកំពុងតែលេងយ៉ាងសប្បាយ ហ៊ោកញ្ច្រៀវក្នុងព្រៃចម្ការកៅស៊ូមួយកន្លែង ក្នុងឃុំកោងកាង ស្រុកពញាក្រែក។គ្រាន់តែឃើញសមត្ថកិច្ចពីចម្ងាយ ក្រុមញៀនល្បែងទាំងនោះ បាននាំគ្នា រត់ចោលម៉ូតូ និងមាន់ គេចខ្លួនបាត់ យករួចខ្លួនអស់។ សមត្ថកិច្ចមូលដ្ឋាន បានប្រាប់នាព្រឹកថ្ងៃទី២ ខែមករាថា ក្នុងពេលប្រជុំ នៅស្នងការដ្ឋាននគរបាលខេត្តម្ដងៗ លោកស្នងការ តែងតែណែនាំដល់លោកអធិការស្រុក-ក្រុង ទាំង ៧ ក្នុងខេត្តត្បូងឃ្មុំ ឲ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព។

ជាមួយនោះ បើឃើញមានលេងល្បែងបញ្ជល់មាន់ និងអាប៉ោង នៅត្រង់ចំណុចណាមួយ ត្រូវចុះបង្ក្រាបជាបន្ទាន់ និងឈានចាប់ម្ចាស់សង្វៀន បញ្ជូនទៅឲ្យតំណាងអយ្យការចាត់ការតាមច្បាប់។ សមត្ថកិច្ចមូលដ្ឋាន ប្រាប់បន្តថា ជាក់ស្ដែង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋានស្រុក សហការចេញបង្ក្រាបក្រុមលួចលេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់មួយក្រុម មានគ្នាប្រហែល ២០នាក់ ទៅ ៣០នាក់ នៅចំណុចក្នុងព្រៃចម្ការកៅស៊ូ ស្ថិតនៅភូមិត្រពាំងខ្យង ឃុំកោងកាង ស្រុកពញាក្រែក។ ពេលដែលឃើញកម្លាំងសមត្ថកិច្ចពីចម្ងាយ មានអ្នកមើលផ្លូវ បានផ្ដល់សញ្ញាឲ្យ ក្រុមអ្នកញៀនល្បែង ក៏នាំគ្នារត់គេចខ្លួន ឡើងប្រសាច ចូលទៅក្នុងព្រៃ បាត់អស់ ក្នុងចំណោមអ្នកគេចខ្លួនទាំងនោះ គេបានស្គាល់បុរសម្នាក់ឈ្មោះ “អាប៉ោង” ដែលចូលចិត្តលេងល្បែងបញ្ជល់មាន់ ដោយណាត់លេងម្ដងត្រង់នេះ ម្ដងត្រង់នោះ ដើម្បីបង្វែងដានពីសមត្ថកិច្ច។ ទោះជាបែបណាក៏ដោយ ក៏សមត្ថកិច្ច នៅតែតាមរកឃើញដដែល។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីឃើញសមត្ថកិច្ចទៅដល់ ក្រុមល្មើសទាំងនោះ បានរត់គេចខ្លួនបន្សល់ទុកវត្ថុតាង នៅទីតាំងនោះ មានម៉ូតូចំនួន ១១គ្រឿង (ចាស់ៗ ចំនួន ៦គ្រឿង) មាន់ជល់ចំនួន ២ក្បាល (ងាប់ ១ក្បាល) កន្ត្រក់ដាក់មាន់ចំនួន១ និងសម្ភារផ្សេងៗមួយចំនួនទៀត។ វត្ថុតាង ដែលដកហូតបាន ត្រូវនាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីធ្វើការស្រាវជ្រាវបន្ត និងឱ្យម្ចាស់មកទទួលយកទៅវិញ ដូចជាម៉ូតូ ជាដើម៕

ដកស្រង់ពី៖ កោះសន្តិភាព