Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​នគរបាល​ប៉ុស្តិ៍​បឹង​សាឡា ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​ទ្រព្យសម្បត្តិ

  • បោះពុម្ព

កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវបង្ក្រាបបានក្រុមមុខសញ្ញាលួចទ្រព្យសម្បត្តិ ចំនួន២ករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក ។

ករណីទី១- កាលពីវេលាម៉ោងប្រហែល០៤និង២០នាទីល្ងាចនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ឃិន រ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវលេខ៣៣៦ ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យឃាត់ខ្លួនរួមមាន ៖១- ឈ្មោះ ពេជ្រ សុំគោ ហៅ ជ្រូក ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។២- ឈ្មោះ សូ ឌីណា ហៅ ទី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុងលេខ៥៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក រួមមាន ៖ កង់ ម៉ាក SCOTT ពណ៍ទឹកក្រូច និងអាវុធខ្លី០១ដើមម៉ាក CZ 2075 RAMI 9×19 ជារបស់ជនរងគ្រោះ ។ សម្ភារដែលបាត់បង់ ៖ បន្តោងខ្សែត្បូង ពណ៌ស មានស្រោបប្លាទីន ចំនួន០១ (មានតម្លៃប្រហែល១,០០០ដុល្លារសហរដ្ឋអាមេរិច) ជារបស់ជនរងគ្រោះ ។ ករណីទី២- នៅវេលាម៉ោងប្រហែល ០២និង១០នាទីរំលងអាធ្រាត្រថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូរ៉ឺម៉ក ដឹកសាច់ នៅចំណុចផ្លូវ២៨៨ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ គង់ លី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់សាច់អាំង ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវ២៦១ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ជា ចន្ធី ហៅធី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់លៀសហាល ស្នាក់នៅជួលលេខ១៤៩ ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ៖ ម៉ូតូរ៉ឺម៉កអាំងសាច់ ពណ៌ខ្មៅ តភ្ជាប់ជាមួយ និងម៉ូតូម៉ាក ស៊ូហ្ស៊ូគី ស្មាស ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-1285 ជារបស់ជនរងគ្រោះ, ម៉ូតូម៉ាក ស៊ូហ្ស៊ូគី និច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CM-5088, កូនសោរមាត់លេខ២៤, ដែកសំរាប់ដាប់ ចំនួន០១, កន្ត្រៃកាត់ដែក ចំនួន០១ មានដងពណ៌ខៀវ, ដែកពណ៌ខៀវមានដៃកាន់ ចំនួន០២, ដែកទីបចំនួន០២ និងកាបូបយួពណ៌ទឹកប៊ិច ចំនួន០១ ជារបស់ជនសង្ស័យ ។ បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និង ចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព