Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើករថយន្ត Rang Rover បុកក្បាលនាគ ចែកទ្រូងផ្លូវ នៅស្តុប ទេបផន អ្នកបើករថយន្ត ដោះស្លាកលេខគេចបាត់

  • បោះពុម្ព

ភ្នំពេញ ៖ អ្នកបើករថយន្ត Rang Rover ពណ៌ខ្មៅមួយគ្រឿង បានដោះ ស្លាកលេខភ្លាមៗ ចេញពីរថយន្ត ខណៈដែលខ្លួនបើក ទៅ បុកក្បាលនាគ ចែកទ្រូងផ្លូវ កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៥ ស្ថិតនៅស្តុបទេពផន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌ ទួលគោក ។

សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ ដែលឃើញ ហេតុការណ៍ ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្ត Rang Rover បើក តាមផ្លូវ ម៉ៅសេទុង ស្រាប់តែមក ដល់ស្តុប ទេពផន ក៏រេចង្កូត ទៅបុក ក្បាលនាគ បណ្តាលឲ្យ នៅជាប់ឆ្កាងតែម្តង ។

ភ្លាមៗនោះ អ្នកបើករថយន្ត បាននាំគ្នាដោះស្លាក លេខរថយន្ត យ៉ាងលឿន រួចហើយ គេចខ្លួនបាត់ ។ ក្រោយកើតហេតុ សមត្ថកិច្ច បានស្ទូចយក រថយន្តទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីរង់ចំាការ ដោះស្រាយ បន្តទៀត ៕

ដកស្រង់ពី៖ដើមអម្ពិល