Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាតុកម្មនៅណាហ្គាវើលដ៍៖ ៦នាក់ ចូលសម្រាក​នៅពន្ធនាគារ ១៤នាក់ថ្មីទៀត នាំខ្លួនទៅស្នងការ

  • បោះពុម្ព

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូង បានសម្រេចចោទប្រកាន់លើអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ដែលដឹកនាំធ្វើបាតុកម្មខុសច្បាប់ ចំនួន ៩នាក់ ពីបទ.ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

ក្នុងចំណោមមនុស្ស៩ នាក់នោះ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ ចំនួន ៦នាក់ សុទ្ធតែជានារី។លោក ប្លង់ សុផល បន្តថា ក្រោយពីសាកសួរ តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ទើបសំណុំរឿង បានដំណើរការសាកសួរ រហូតដល់ម៉ោងជាង ៧យប់ ថ្ងៃទី៣មករានេះ ទើបចប់ រួចចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យទាំង ៦នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ ជនជាប់សង្ស័យទាំង ៦នាក់នោះ រួមមាន៖

១.ឈ្មោះ ឈឹម សុខន ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្វាវើលដ៍ ស្នាក់នៅផ្ទះលេ៣៥z ផ្លូវលេខ៣៨៦ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

២.ឈ្មោះ វី សុវណ្ណឌី ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អាស័យដ្ឋានស្នាក់នៅភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

៣.ឈ្មោះ សុន ស្រីពេជ្រ ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ១៧អឺ២ ផ្លូវលេខ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានភ្នំពេញ ។

៤.ឈ្មោះ ហៃ សុភាព ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៥១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

៥.ឈ្មោះ ឃ្លាំង សុបិន្ទ ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ បុគ្គលិក ណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ០៨z សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

៦.ឈ្មោះ ទូច សិរីមាស ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ០៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

នាព្រឹកថ្ងៃទី៣ ខែមករានេះ គេបានសង្កេតឃើញមានបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងអ្នកគាំទ្រប្រមាណ ៣០នាក់ បាននាំគ្នា ទៅឈរមុខបរិវេណសាលាដំបូង ដើម្បីតាមដានដំណើរនៃការសាកសួររបស់ស្ថានតុលាការ ទៅលើក្រុមអ្នកជាប់ពាក់ព័ន្ធដឹកនាំបាតុកម្ម ៦នាក់។ ប៉ុន្តែពួកគាត់ មិនបានធ្វើសកម្មភាពអ្វីដែលគួរឲ្យកត់សម្គាល់នោះទេ។ ក្នុងពេលតុលាការសម្រេចចេញដីកាឃុំខ្លួន បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ទាំង ៦នាក់នោះ កាលពីរសៀលថ្ងៃដដែលនេះ សមត្តកិច្ចនគរបាល បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ១៤នាក់ទៀត ក្នុងនោះ មានបុរសម្នាក់ នាំទៅកាន់ស្នងកាដ្ឋាននគរបាលរាជានីភ្នំពេញ។ បុគ្គលិកទាំងអស់នោះ ក៏ត្រូវរងនូវការចោទប្រកាន់ពីបទ.ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ពួកគេ ក៏អាចនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដូចស្ត្រីបាតុករ ៦នាក់ ដែលតុលាការ ចោទប្រកាន់ និងសម្រេចឃុំខ្លួន នៅពន្ធនាគារដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព