Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូន​ជនសង្ស័យ​០៤​នាក់ ទៅ​តុលាការ ជា​មុខសញ្ញា​ចោរឆក់ និង​កាប់​ប្លន់​ម៉ូតូ

  • បោះពុម្ព

អាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យជាចោរឆក់ ចំនួន ០៤នាក់ ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ជនសង្ស័យទាំងនេះ មិនត្រឹមតែពាក់ព័ន្ធករណី ឆក់យ៉ាងសកម្ម ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទាំងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ប៉ុណ្ណោះទេ ថែមទាំងធ្លាប់ធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូផងដែរ ។ ជនសង្ស័យទាំង ០៤នាក់ រួមមាន ៖

ទី១- ឈ្មោះ អ៊ីម បញ្ញា ហៅអាញ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមេខ្លោងឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងស្រុកអង្គស្នូល) បច្ចុប្បន្នស្នាក់នៅ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល ។

ទី២- ឈ្មោះ ជា ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល (ជាបក្សពួកចូលរួមធ្វើសកម្មភាព) ។

ទី៣- ឈ្មោះ ជួន វិសាល ហៅអាបឺក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល (ជាបក្សពួកចូលរួមធ្វើសកម្មភាព) ។

ទី៤- ឈ្មោះ ប៉ោ ឆេង ហៅអាហុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ ដំណាក់រាំង ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ (ជាបក្សពួកចូលរួមធ្វើសកម្មភាព) ។

បើយោងតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជា ដេវីត ពាក់ព័ន្ធករណីឆក់កាបូប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។ ជនសង្ស័យរូបនេះ បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានចូលរួម ក្នុងសកម្មភាពឆក់កាបូប នៅចំណុចផ្លូវជាតិលេខ៤ បានសម្រេចពិតប្រាកដមែន ដោយមានគ្នា៦នាក់ ហើយធ្វើសកម្មភាពដោយជិះម៉ូតូចំនួន៥គ្រឿង ។ ហើយជនសង្ស័យ ក៏បានឆ្លើយទៀតថា ខ្លួនក៏មានបង្កើតក្រុមមួយឈ្មោះថា (PBC បែកចាន) ធ្លាប់កាប់ប្លន់ម៉ូតូម៉ាក Beat ១គ្រឿង បានសម្រេចផងដែរ នៅចំណុចផ្លូវជាតិលេខ៤ មុខសួនឧស្សាហកម្ម ឈានហុង ។

ក្នុងធីម PBC បែកចានមានគ្នា ១៥នាក់ ។ ក្រោយការបំភ្លឺរបស់ជនសង្ស័យឈ្មោះ ជា ដេវីត ក្នុងថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការណ៍ជាមួយការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកអង្គស្នូល បានបន្តទៅឃាត់ខ្លូនបក្ខពួកជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៣នាក់បន្ថែមទៀត នៅចំណុច ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល និងចំណុចផ្លូវលំភូមិ ដំណាក់រាំង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំណែកបក្ខពួកដែលនៅសេសសល់ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត ៕

ដកស្រង់ពី៖ កោះសន្តិភាព