Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល ក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងហ្គេម ខុសច្បាប់ ឃាត់ខ្លួន អ្នកលេង១៦នាក់ ដកហូតកុំព្យូទ័រ៦១គ្រឿង

  • បោះពុម្ព

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាប ទីតាំងហ្គេមបើកហាង អ៊ីនធឺណេត ចំនួន២ទីតាំង នៅល្ងាច ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥

ដោយឃាត់ខ្លួន អ្នកចូលទៅលេង ភាគច្រើន ជាសិស្សសាលា ចំនួន១៦នាក់ និងដកហូត កុំព្យូទ័រចំនួន ៦១គ្រឿង ។

លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ប្រតិបត្តិការ ខាងលើនេះ បានធ្វើឡើងស្ថិត នៅខាងលិច999 ភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ។

លោក អ៊ុំ សុផល បានបញ្ជាក់ថា ដោយមាន ការណែនាំ ពីសំណាក់ស្នងការ នគរបាលខេត្ត លើការទប់ ស្កាត់បទល្មើស និង សកម្មភាព មិនប្រក្រតីណាមួយ នោះលោកបាន ដឹកនាំកម្លាំងចុះទៅ បង្ក្រាប និងទប់ស្កាត់ ទីតាំងហ្គេម អ៊ឺនធឺណេត ចំនួន២ ទីតំាងនៅ ក្រុងប៉ោយប៉ែត រហូតឃាត់ខ្លួន អ្នកកំពុងលេង ចំនួន ១៦នាក់ និងសម្ភារជាច្រើនផងដែរ ។

បើតាមលោក អធិការ ម្ចាស់ទីតាំងមាន ឈ្មោះ ឡាក់ រ៉ាវី អាយុ២៥ឆ្នាំ ភេទប្រុស រស់នៅ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ។ លោកអធិការ ក្រុងប៉ោយប៉ែត បានបន្តទៀតថា ប្រតិបត្តិការ ខាងលើនេះ  នឹងធ្វើឡើងជាបន្តបន្ទាប់ ធ្វើយ៉ាងណា មិនឲ្យមានហាង អ៊ីនធឺណេត បង្កប់ហ្គេមខុសច្បាប់ ពង្វក់ដល់ សិស្សានុសិស្សនោះឡើយ ។

បច្ចុប្បន្ន មនុស្សទាំង ១៦នាក់ និងកុំព្យូទ័រ ត្រូវបានយក ទៅសួរនាំ និងរក្សាទុក នៅអធិការ ដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីចាត់ការ តាមផ្លូវច្បាប់ ៕  

ដកស្រង់ពី៖ដើមអម្ពិល