Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួន​បុរស​២​នាក់​ទៀត ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ញុះញង់​ឲ្យ​មានការ​ប្រមូលផ្តុំ​តវ៉ា នៅ​ណា​ហ្គា​វើ​ល​ដ៍

  • បោះពុម្ព

កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរស២នាក់ទៀត តាមដីការបស់តុលាការ ដែលពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ។

មនុស្ស២នាក់ទៀតដែលត្រូវឃាត់ខ្លួននារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ រួមមានទី១ ឈ្មោះ សុខ ណារិទ្ធ ភេទប្រុស និងឈ្មោះ សុខ គង្គា ភេទប្រុស ។ អ្នកទាំង២ ស្ថិតនៅក្នុងចំណោមជនត្រូវចោទ ៩នាក់ ដែលត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ក្នុងចំណោមជនត្រូវចោទទាំង ៩នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ចំនួន ៦នាក់ហើយ កាលពីថ្ងៃម្សិលមិញ ខណៈ ជនត្រូវចោទម្នាក់ទៀត ឈ្មោះឈឹម ស៊ីថរ កំពុងរត់គេចខ្លួន ។ សូមជម្រាបថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ក្នុងកិច្ចការងារស៊ើបអង្កេតប្រមូលបានវត្ថុតាងនានា ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់អតីតបុគ្គលិកណាហ្គាវើល រកឃើញថា មេដឹកនាំធ្វើបាតុកម្មខុសច្បាប់បានទទួលលុយឧបត្ថម្ភពីក្រៅប្រទេស ដើម្បីបង្កនូវភាពវឹកវរនៅក្នុងស្រុក ៕

ដកស្រង់ពី៖ កោះសន្តិភាព