Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរ​ក្លាហាន​លួច​បាន​ធុងបាស​! ម្ចាស់​ប្រកាស​ថែម​ខ្សែ​សាក និង​មេក្រូ​ហ្វូ​ន​ឲ្យ​ទៅ​ច្រៀង​ទៀត

  • បោះពុម្ព

ជនសង្ស័យម្នាក់ ក្លាហានហ៊ានមកលួចធុងបាស០១គ្រាប់ បានសម្រេច ដែលម្ចាស់ហាង កំពុងដាក់តាំងលក់នៅមុខហាងយីហោ «ចិត្រ នី អេឡិចត្រូនិច» រួចគេចខ្លួនបាត់ ។

ករណីចោរកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង០៥នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្ទះ២០២J ផ្លូវលេខ១៩២៨ (ម៉ុងឬទ្ធី) ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ បើយោងតាមផេកហ្វេសប៊ុកឈ្មោះ ចិត្រ នី អេឡិចត្រូនិច បានបង្ហោះរូបភាពវីដេអូ អមដោយសារយ៉ាងដូច្នេះថា «មុខចោរក្លាហាន ឆ្នាំ២០២២ ជួយស៊ែរ អោយល្បីផង បើបានឃើញហើយ អោយគាត់ជួយមកយកមេក្រូហ្វូនទៅច្រៀងផង នេះគឺក្ដឹបបាសទេ មកយកមកខ្ញុំថែមអោយគ្រប់ អោយខ្សែរសាកទៀត» ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើម្ចាស់ហាងបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្នុងមូលដ្ឋានហើយ ឫនៅទេ ? ព្រោះថា ភិនភាគរបស់មុខសញ្ញាប្រព្រឹត្តិអំពើចោរកម្មខាងលើនេះ មានថតជាប់ក្នុងកាមេរ៉ាសុវត្តិភាពរបស់ហាង ងាយស្រួលដល់សមត្ថកិច្ចធ្វើការតាមចាប់ខ្លួននាំយកមកផ្ដន្ទាទោស ទៅតាមច្បាប់ ។

ដកស្រង់ពី៖ កោះសន្តិភាព