Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យ បំភ្លឺ ករណីអ្នកទោស​ជប៉ុន​ម្នាក់ លួច​រត់ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត គេចខ្លួន​អស់​ជិត​១​ឆ្នាំ ទើប​ចាប់​បាន​មក​វិញ

  • បោះពុម្ព

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី អ្នកទោសជនជាតិជប៉ុនម្នាក់ បានលួចរត់គេចខ្លួនចេញពីកន្លែងព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អស់រយៈពេលជិត១ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកវិញ ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសបែបនេះ ដើម្បីជៀសវាងការភ័ន្តច្រឡំ ពីសំណាក់សាធារណៈជនចំពោះករណីនេះ ដោយសារតែកន្លងមកថ្មីៗនេះ មានការផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងបុគ្គលឈ្មោះ កុនណុ កក្កដា ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិជប៉ុន មានសញ្ជាតិខ្មែរ ដែលជាពិរុទ្ធជន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររួចហើយ បែរជាមានសេរីភាពដើរហើរយ៉ាងរំភើយក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។ អ្នកនាំពាក្យ បានបំភ្លឺជូន ដូចខាងក្រោម ៖

ទី១- ពិរុទ្ធជនឈ្មោះ កុនណុ កក្កដា ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិជប៉ុនសញ្ជាតិខ្មែរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមសម្រេចសេចក្តី ចំនួន០៤ (បួន)សំណុំរឿង ដោយបានផ្តន្ទាទោសដាក់ពន្ធនាគារ ទៅតាមសំណុំរឿងនីមួយៗ ពី០១(មួយ)ឆ្នាំ ទៅ០៤(បួន)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០០(មួយរយ)លានរៀល រួចរាល់ហើយ ពីបទឆបោក បទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន បទធ្វើអាជីវកម្មមូលបត្រដោយគ្មានអាជ្ញាប័ណ្ណ និងបទសម្អាតប្រាក់ តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៨០ មាត្រា២៣១ មាត្រា៥២ មាត្រា៣ថ្មី និងមាត្រា២៩ថ្មី១ នៃក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

ទី២- នៅក្នុងអំឡុងពេល នៃការអនុវត្តទោសខាងលើ ក្នុងពន្ធនាគារ ពិរុទ្ធជនឈ្មោះ កុនណុ កក្កដា មានបញ្ហាសុខភាព ដែលតម្រូវឲ្យទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០និង០០នាទីយប់ ពិរុទ្ធជននេះបានធ្វើសកម្មភាពលួចរត់គេចខ្លួនពីបន្ទប់ព្យាបាលតែម្តង ។ ផ្អែកលើអង្គហេតុនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជា ស្វែងរកចាប់ខ្លួន លេខ ០១៩ អយឃ ចុះថ្ងៃទី១៩ខែតុលា ឆ្នាំ២០២១ ។

លុះមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនពិរុទ្ធជន កុនណុ កក្កដា តាមអំណាចនៃដីកាខាងលើ រួចបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ អំពើគេចចេញពីកន្លែងព្យាបាលរបស់ពិរុទ្ធជននេះ គឺជាបទល្មើសព្រហ្មទណ្ឌ «លួចរត់» ហើយតំណាងអយ្យការក៏បានបើកការស៊ើបសួរតាមរយៈដីកាបញ្ជូនរឿងឲ្យស៉ើបសួរលេខ ១៣៦ អយឃ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ទៅចៅក្រមស៉ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធីរួចហើយផងដែរ ។ ដោយឡែក បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Maing Sochhean ដែលអះអាងថា ខ្លួនជាជនរងគ្រោះ បានសរសេរថា ជនល្មើសឈ្មោះ កុនណុ កក្តដា ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិជប៉ុន ក្នុងអំឡុងឆ្នាំ២០១៩ ពួកយើងខ្ញុំ (ក្រុមជនរងគ្រោះ) បានដាក់ពាក្យបណ្តឹងនៅសន្តិសុខកណ្តាល នៃអគ្គស្នងការនគរបាលជាតិ នៅខែមិថុនា ឆ្នាំ២០១៩ បន្ទាប់មកក៏ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២០ (ជននេះបានរត់គេចខ្លួនទៅប្រទេសថៃ ហើយក៏ត្រូវបានចាប់ខ្លួននៅទីនោះ រួចបញ្ជូនមកកម្ពុជាវិញ) ។

គណនីហ្វេសប៊ុកដដែល បន្តថា បន្ទាប់ពីបានឃុំខ្លួនអស់រយៈពេលជាងមួយឆ្នាំ (១៥ខែ) តុលាការ បានបើកសាវនាការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្រាប់តែដល់ថ្ងៃបើកសាវនាការ ក៏ពួកខ្ញុំបានទទួលដំណឹងថាជនល្មើសនេះបានរត់គេចខ្លួនបាត់ហើយ ដោយពុំដឹងមូលហេតុ ។ នៅថ្ងៃទី១០ ខែមករា ជនរងគ្រោះក៏បានប្រទះឃើញជនល្មើសនេះ ដើរយ៉ាងរំភើយក្នុងរាជធានីភ្នំពេញ (ក្នុងសង្កាត់ជ័យជំនះ) ពួកខ្ញុំជាជនរងគ្រោះក៏បានរាយការណ៍ ទៅខាងសមត្ថកិច្ច មកចាប់យកទៅដាក់ពន្ធនាគា នៅវេលាម៉ោងប្រហែល៤ រសៀល ។ សូមជូនភ្ជាប់នូវដីកា និងរូបភាពមួយចំនួន ដើម្បីបញ្ជាក់ ។ ជាចុងក្រោយ ពួកខ្ញុំជាជនរងគ្រោះរាប់រយនាក់ ដែលបានចាញ់កលល្បិចរបស់ជនល្មើស អស់ប្រាក់ជាសរុបជាង ១០លានដូល្លារ សូមសម្តេចពុក សម្តេចតា និងថ្នាក់ដឹកនាំ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយរកយុត្តិធម៌ អោយពួកខ្ញុំបាទ ដោយក្តីអនុគ្រោះ និងសូមផ្តន្ទាទោសជនល្មើសនេះ កុំអោយរត់ចេញពីគុកដូចលើកមុនទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព