Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជម្លោះដីវត្តនៅប្រទេសជប៉ុន៖ ព្រះសង្ឃ ពឿយ មេត្តា ត្រូវបានចាប់ផ្សឹក វ៉ៃខ្នោះ បញ្ជូនឡើង​តុលាការ​

  • បោះពុម្ព

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែមករានេះ បានបញ្ចប់ការស៊ើបសួរ លើអតីតសង្ឃ ពឿយ មេត្តា ដែលពាក់ព័ន្ធទៅនឹងបណ្តឹងរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង។

ក្រោយការសាកសួរ តំណាងអយ្យការ បានប្រគល់ជនសង្ស័យ ទៅឲ្យសមត្ថកិច្ចគ្រប់គ្រងវិញ លុះព្រឹកថ្ងៃទី១៧ ខែមករា នឹងត្រូវបញ្ជូនទៅខាងចៅក្រមសាកសួរ ដើម្បីសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនលើជនសង្ស័យ ដែលជាឆន្ទានុសិទ្ធិរបស់ចៅក្រម។លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានបើកការស៊ើបសួរលើអតីតសង្ឃមួយអង្គ ពាក់ព័ន្ធសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ប្រើប្រាស់ត្រាក្លែងក្លែង បន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង ញុះញង់ឲ្យមានការរើសអើង និងធ្វើបាតុកម្ម។ បទចោទប្រកាន់លើអតីតព្រះសង្ឃនេះ ធ្វើឡើង តាមពាក្យបណ្តឹងអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង។ អតីតសង្ឃ ឈ្មោះ ពឿយ មេត្តា អាយុ ៤៧ឆ្នាំ នៅវត្ត ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនជាប់សង្ស័យ ជាអតីតសង្ឃ ពឿយ មេត្តា ត្រូវបានសមត្ថកិច្ចនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ។ ចំណាត់ការលើអតីតព្រះសង្ឃនេះ ធ្វើឡើងតាមពាក្យបណ្តឹងសុំអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង។ ប្រភពព័ត៌មាន ឲ្យដឹងថា ការចាប់ខ្លួនអតីតសង្ឃនេះ ធ្វើឡើងក្រោយពីមានការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ នៅមុខភូមិគ្រឹះលោកស្រីឧកញ៉ា សៀង ចាន់ហេង ពាក់ព័ន្ធដីវត្ត នៅប្រទេសជប៉ុន។ ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បង្ហាញថា អតីតសង្ឃ ពឿយ មេត្តា ត្រូវចូលបង្ហាញខ្លួន នៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។ ប៉ុន្តែគ្រាន់តែចេញដីកាបានមួយថ្ងៃ សមត្ថកិច្ចក៏បានចាប់ផឹក និងចាប់ខ្លួនអតីតព្រះសង្ឃអង្គនេះតែម្តង។ ដើមចមនៃការចាប់ខ្លួនអតីតសង្ឃនោះ បានបញ្ជាក់ថា សង្ឃដីកាសម្រេចមួយ ស្ដីពី ដំណោះស្រាយករណីអធិករណ៍ នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ ហៅ វត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន បានចេញនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានរហូតដល់ចំនួន ៩ប្រការ។ ក្នុងសង្ឃដីកាសម្រេចនោះ គឺបានថ្វាយប្រគល់សិទ្ធិគ្រប់គ្រង និងកាន់កាប់ដីវត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន ដល់គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទុកជាគរុភ័ណ្ឌសង្ឃ និងសម្បត្តិមរតកពុទ្ធសាសនាថេរវាទកម្ពុជា តទៅ។

ជាមួយគ្នានោះ សង្ឃដីកាសម្រេច ក៏បានឲ្យព្រះទេវសត្ថា ពឿយ មេត្តា និងក្រុមការងាររបស់ព្រះអង្គ ត្រូវបញ្ចប់អធិករណ៍ ការតវ៉ា និងការទាមទារដីវត្តលោកយាយជំទាវហេង ព្រមទាំងឈប់ទាមទារសំណងពីគ្រប់ភាគីទាំងអស់ ក្នុងអធិករណ៍នេះ ចាប់ពីថ្ងៃចេញសង្ឃដីកាតទៅ។ សង្ឃដីកាសម្រេចនេះ ក៏បានព្រមានដែរថា «ក្នុងករណីមិនគោរពតាមសង្ឃដីកាសម្រេចនេះ សាមីខ្លួន ត្រូវទទួលខុសត្រូវ ចំពោះមុខវិន័យ និងច្បាប់ជាធរមាន»។ ក៏ប៉ុន្តែទោះបីជាមានសង្ឃដីកាសម្រេចដូច្នេះ តែអតីតសង្ឃ ពឿយ មេត្តា មិនបានគោរព ហើយថែមទាំងរិះគន់លើចំណាត់ការរបស់ថ្នាក់ដឹកនាំសង្ឃ ដែលបានសម្រេចដកហូតដីវត្ត នៅប្រទេសជប៉ុននោះ ពីក្រុមព្រះសង្ឃ ពឿយ មេត្តា ហើយយកទៅប្រគល់ឲ្យក្រុមព្រះសង្ឃផ្សេង ទៅគ្រប់គ្រងជំនួស។ ដោយសារតែការមិនគោរពតាមសង្ឃដីកា និងការបន្តផ្សាយតវ៉ាតាមហ្វេសប៊ុកដូច្នេះហើយ ទើបអតីតព្រះសង្ឃអង្គនេះ ត្រូវបានចាប់ផ្សឹក និងចាប់ខ្លួន បញ្ជូនទៅតុលាការបែបនេះ៕

ដកស្រង់ពី៖ កោះសន្តិភាព