Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆេះបន្ទប់ខនដូ ជាន់ទី៦ បង្កការភ្ងាក់ផ្អើលដល់​សមត្ថកិច្ចខណ្ឌជ្រោយចង្វារ

  • បោះពុម្ព

អគ្គិភ័យឆាបឆេះបន្ទប់មួយកន្លែង នៅក្នុងខនដូ ជាន់ទី៦ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្នាក់នៅ និងសន្តិសុខ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ឡើងទៅធ្វើការបាញ់ពន្លត់។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កការភ្ងាក់ផ្អើល កាលពីវេលាម៉ោង ៣ និង ២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ខនដូ THE BLISS MEKONG RESIDENT សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីសន្តិសុខ ប្រចាំការ នៅខនដូ កើតហេតុខាងលើ បានឲ្យដឹងថា គាត់ឃើញមានផ្សែងហុយ ចេញពីបន្ទប់មួយកន្លែង ដែលស្ថិតនៅជាន់ទី៦ នៃខនដូ កើតហេតុ។ ឃើញដូចនេះ សន្តិសុខបានចែកគ្នាជាក្រុម ដោយក្រុមទី១ បានកាន់បំពុងឧស្ម័នពន្លត់អគ្គិភ័យជាច្រើនបំពុង ឡើងសំដៅទៅកាន់ទីតាំង ដែលឆេះ រួចបាញ់ពន្លត់។

ចំណែកក្រុមទី២ បានសំដៅទៅរកបន្ទប់គ្រប់ជាន់ ដោយចុចកណ្តឹង និងគោះទ្វារ ស្រែកប្រាប់មនុស្ស ដែលនៅខាងក្នុង ឲ្យចេញមកក្រៅ ដើម្បីរកកន្លែងមានសុវត្ថិភាពផងដែរ។ គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើ សន្តិសុខចំនួន ៤នាក់ ទទួលរងគ្រោះ ដោយសារផ្សែង ដែលឆេះយ៉ាងខ្លាំង ដែលបណ្តាលឲ្យខ្វះខ្យល់អ៊ុកស៊ីសែន ហើយ ១០នាទីក្រោយ ក៏មានរថយន្តសាម៉ុយ មកទទួល ២នាក់ យកទៅសង្គ្រោះផងដែរ។ ក្រោយពេលកើតហេតុ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់ខ្នាតធំចំនួន ២គ្រឿង និងរថយន្តតូច ដើម្បីត្រៀមជួយអន្តរាគមន៍ នៅផ្នែកខាងក្រៅ។ ក្រុមប៉ូលិសពន្លត់អគ្គិភ័យ ក៏បានចូលទៅពិនិត្យមើលចំណុចកើតហេតុ ដើម្បីបញ្ជាក់អំពីមូលហេតុ និងសុវត្ថិភាព ក្រោយកើតហេតុ ដោយអគ្គិភ័យ ត្រូវបានរលត់ នៅម៉ោងជិត ៤ទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល៕

ដកស្រង់ពី៖ កោះសន្តិភាព