Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានជន​មិន​ស្គាល់​មុខ បង្កប់​គ្រាប់បែក​ច្នៃ ក្នុង​ប្រអប់​អីវ៉ាន់ ផ្ញើ​តាម​ក្រុមហ៊ុន J&T ពី​ខេត្ត​ប៉ៃលិន ទៅ​បាត់ដំបង

  • បោះពុម្ព

មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានទាក់ទងផ្ញើប្រអប់អីវ៉ាន់ តាមរយៈក្រុមហ៊ុន J&T ដោយសារមានការសង្ស័យក្នុងប្រអប់អីវ៉ាន់នោះ ទើបខាងក្រុមហ៊ុន បើកមើល ស្រាប់តែប្រទះឃើញគ្រាប់បែកកែច្នៃ នៅខាងក្នុងនោះ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២២ នៅចំណុចទីតាំងក្រុមហ៊ុន J&T ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បើតាមបុគ្គលិកក្រុមហ៊ុន J&T បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានទូរសព្ទមកក្រុមហ៊ុន J&T តាមរយៈទូរសព្ទលេខ ០១១ ២១៧ ០៤៤ ដោយប្រាប់ថា ឲ្យបុគ្គលិកទៅយកឥវ៉ាន់ នៅចំណុចតារាងបាល់ ខាងកើតរូបសំណាកលោកយាយយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បុគ្គលិកក្រុមហ៊ុន បន្តថា លុះដល់ម៉ោង ៦និង៥៤នាទីយប់ បុគ្គលិកក្រុមហ៊ុន បានទៅយកអីវ៉ាន់ពីជនមិនស្គាល់អត្តសញ្ញាណនោះ នៅចំណុចខាងលើ ជននោះបានប្រាប់បន្ថែមទៅខាងបុគ្គលិកក្រុមហ៊ុនថា មិនឲ្យបើកមើលឥវ៉ាន់នោះទេ ។

ក្រោយពេល នាំយកអីវ៉ាន់នោះ មកដល់ក្រុមហ៊ុន ខាងក្រុមហ៊ុនមានការសង្ស័យ និងមានការវេចខ្ចប់មិនត្រឹមត្រូវទៀត ក៏បានបើកមើល ស្រាប់តែមានអណ្តាតភ្លើងឆេះឡើង ប៉ុន្តែត្រូវបានបុគ្គលិកយកទឹកចាក់ពន្លត់ទាន់ ។ ប្រភពដដែល បានបញ្ជាក់ថា ឥវ៉ាន់នេះ គឺមានគោលដៅ ផ្ញើទៅសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អ្នកទទួលមានលេខទូរសព្ទ ០៨៦ ២២៤ ៤៤០/ ០១២ ៤០៥ ៧១៦ ។ ក្រោយកើតហេតុ មន្ត្រីជំនាញ CMAC បានចុះទៅធ្វើការត្រួតពិនិត្យ និងបានបញ្ជាក់ថា ឥវ៉ាន់នេះ ជាប្រភេទគ្រាប់បែកកែច្នៃ ដែលមានកម្លាំងផ្ទុះរបស់វា គឺស្មើនឹង មីនតោន ០១គ្រាប់ ។ បច្ចុប្បន្ន កម្លាំងផែនការងារសន្តិសុខ កំពុងធ្វើការស៊ើបអង្កេតបន្ថែមលើករណីនេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព