Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចៅសង្កាត់​រង​ទី​១​ម្នាក់​ត្រូវ​ពលរដ្ឋ​ប្តឹង​ទៅ​តុលាការ រឿង​ជំពាក់​លុយ​ជិត​២០​ម៉ឺន​ដុល្លារ

  • បោះពុម្ព

លោក គង់ ប៊ឹប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ ដែលមហាជនបានស្គាល់ថា ជាថៅកែដីឡូត៍ដ៏ល្បីល្បាញ និងជាបុរសមានប្រជាប្រិយភាពក្នុងខេត្តសៀមរាបផងនោះ ត្រូវបានប្រជាពលរដ្ឋមួយក្រុមប្តឹងទៅតុលាការរឿងជំពាក់លុយជិត ២០ម៉ឺនដុល្លារអាមេរិក ហើយគេចវេសមិនព្រមសងតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។

បើតាមការឱ្យដឹងពីលោក ជា គីមឆែ ហៅស៊ីង ជាម្ចាស់ បំណុលម្នាក់របស់លោក គង់ ប៊ឹប បានអះអាងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្លួនបានចុះកិច្ចសន្យាចាក់ដីបង្វិលជាមួយកូនបំណុល ដើម្បីជីកស្រះ និងចាក់ដីបង្វិលក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប ទំហំ៦ហិកតា និងស្រះនោះជម្រៅ៦ម៉ែត្រ ដែលមានតម្លៃសរុប ៤៦៨. ០០០ដុល្លារ។ ក្នុងគ្រាដែលកំពុងដំណើរការ លោក គង់ប៊ឹប បានទូទាត់ប្រាក់មួយចំនួនទៅមកឲ្យខ្លួន។លោកបន្តថា លុះអំឡុងខែមេសាឆ្នាំ២០១៩ លោក គង់ ប៊ឹប បានផ្អាកការងារប៉ុន្តែនៅជំពាក់លុយលោក ១៣៤.៦១៣.៧ដុល្លារ។ លោក ជា គីមឆែ បានបញ្ជាក់ថាដោយសារតែការមិនទទួលខុសត្រូវនេះហើយទើបលោក បានដាក់ពាក្យប្តឹងរក្សាការពារមួយទៅតុលាការ ដើម្បីរឹបអូសដីរបស់លោក គង់ ប៊ឹប ជាបណ្តោះអាសន្នសិន។

យោងតាមដីកាសម្រេចរក្សាការពាររបស់សាលាដំបូងខេត្តសៀមរាប លេខ២៧៨ឈ/២០១៩ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយលោក មុយ សុភ័ក្ត្រ ចៅក្រមសាលាដំបូង បង្ហាញថា ម្ចាស់បំណុលឈ្មោះ ជា គីមឆែ បានស្នើសុំឱ្យ តុលាការចេញដីកាសម្រេច រឹបអូសជាបណ្តោះអាសន្ននូវដីមួយកន្លែងដែលមានទំហំ ១.៨៥៦ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ដីកាបង្ហាញទៀតថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ម្ចាស់បំណុលបានចុះកិច្ចសន្យាចាក់ដីបង្វិលជាមួយកូនបំណុល ដើម្បីជីកស្រះ និងចាក់ដីបង្វិលក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប ៦ហិកតា និងស្រះនោះជម្រៅ៦ ម៉ែត្រ ដែលមានតម្លៃសរុប ៤៦ ៨.០០០ដុល្លារ។ក្នុងគ្រាដែលកំពុងដំណើរការកូនបំណុលបានឱ្យប្រាក់មួយចំនួនទៅម្ចាស់បំណុល។ លុះអំឡុងខែមេសា ឆ្នាំ២០១៩ កូនបំណុលបានផ្អាកការងាររបស់ខ្លួនដោយនៅជំពាក់លុយម្ចាស់បំណុល ១៣៤.៦១៣.៧ដុល្លារទៀត។ ក្នុងដីកាបញ្ជាក់ សម្រេចរឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុរបស់កូនបំណុលឈ្មោះ គង់ ប៊ឹប ដីមួយកន្លែងក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបមានទំហំ ១៨៥៦ម៉ែត្រក្រឡា។ ម្ចាស់បំណុលឈ្មោះ ជា គីម ឆែ ហៅ(ស៊ីង)បានឱ្យដឹងទៀតថា រឿងនេះខាងលោកបានប្តឹងទៅតុលាការចំនួន ២ដងរួចមកហើយ ពេលនេះតុលាការសម្រេចរឹបអូសដី តាមការស្នើសុំរបស់លោក។

លោក ស៊ីង បន្ថែមទៀតថា លោក គង់ ប៊ឹប ក្រៅពីជំពាក់បំណុល លោកជាង ១៣ ម៉ឺនដុល្លារ នៅជំពាក់ឈ្មោះ ថោង ឡង់ឌី ចំនួន៤ម៉ឺនដុល្លារ,ឈ្មោះ ថន ពៅ ១៨ ០០០ដុល្លារ, ឈ្មោះ ផល្លា ២ម៉ឺនដុល្លារ, ឈ្មោះ ថោង សាវុធ ៧៥០០ដុល្លារ។ កាលចុះកិច្ចសន្យា លោក គង់ ប៊ឹប បាននិយាយថា បើភាគីខាងលោក(ស៊ីង) អនុវត្តមិនបានតាមកិច្ចសន្យាត្រូវតែប្រឈមតាមផ្លូវច្បាប់។ ប៉ុន្តែបើខាងលោក គង់ ប៊ឹប មិនមានលុយឱ្យទេលោក គង់ ប៊ិប សុខចិត្តដុតផ្ទះគាត់(គង់ ប៊ឹប) ចោល។ ប៉ុន្តែតាំង ពីឆ្នាំ២០១៩ មក ទល់ឆ្នាំ២០២២ ហើយលោក គង់ ប៊ឹប នៅមិនព្រមសងលុយទៀត។ នេះមិនមែនជាបុរសមានប្រជាប្រិយភាពនោះទេ គឺជាបុរសសំដីអាចម៍ និយាយបានតែធ្វើមិនបាន។ ខ្ញុំជា គឹម សែ ហៅ(ស៊ីង)មិនទៅដុតផ្ទះលោក គង់ ប៊ឹប នាំឱ្យប្រឡាក់ដៃទេ ប៉ុន្តែសង្គមឥឡូវ គឺមានច្បាប់អ្នកឯងបោកគេត្រូវតែប្រឈមផ្លូវច្បាប់។

យោងតាមការបញ្ជាក់របស់លោក ជា គឹមសែ ហៅ ស៊ីង បង្ហាញថា លោក គង់ ប៊ឹប នៅមានជំពាក់បំណុលមនុស្សច្រើននាក់ទៀត។ បើទោះបីពេលនេះលោកកំពុងបង្ហាញឡានទំនើប ឡិចស៊ីស ៥៧០ ដ៏មានតម្លៃដល់ក្រសែភ្នែកមហាជនរាប់លាននាក់ក៏ដោយ សូមឱ្យលោកសងលុយគេផងកុំនៅមុខក្រាស់ទៀត។ ជុំវិញករណីខាងលើនោះដែរ មានប្រជាពលរដ្ឋបាន អះអាងប្រហាក់ប្រហែលនឹងលោក ជា គីមឆែ ហៅ ស៊ីង ដែរប្រជាពលរដ្ឋ ៣នាក់ ផ្សេងទៀតដែលជាអ្នករកស៊ីដាក់គ្រឿងចក្រកាយដីជាមួយលោក គង់ ប៊ឹប ក៏បានលើកឡើងដែរថា លោក គង់ ប៊ឹប បានជំពាក់លុយពួក គាត់មានខ្លះ៤ម៉ឺនដុល្លារ ខ្លះ២ម៉ឺនដុល្លារ តាំងពីឆ្នាំ២០១៩មក ដោយលោក គង់ ប៊ឹប រកលេសដោះសារមិនព្រមសងលុយទាល់តែសោះ។

ជុំវិញករណីចោទប្រកាន់ខាងលើនេះ ដែរលោក គង់ ប៊ឹប បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះថា រឿងខាងលើកំពុងដោះស្រាយតាមផ្លូវតុលាការហើយ។ ចំណែករឿងជីកដី ជាគម្រោងរបស់សម្តេចសង្ឃ។ សូមរម្លឹកថា កាលពីអំឡុងឆ្នាំ២០១៩ មានការជីកស្តារយកអាចម៍ដីចេញពីផ្ទៃដីដ៏ធំធេងមួយកន្លែងក្នុងសង្កាត់ជ្រាវ។ ដែលការជីកនោះត្រូវបានអះអាងថា ជីកដើម្បីបង្កើតជាបារាយណ៍សិប្បនិម្មិត សម្រាប់ធ្វើជាតំបន់ទេសចរណ៍។ គម្រោងជីកស្តារនោះ ព័ត៌មានបានទម្លាយថា លោក គង់ ប៊ឹប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ ជាអ្នកក្តោបក្តាប់សេដ្ឋកិច្ច (កាន់លុយ) តែត្រូវរលាយបាត់រូបទៅវិញ ហើយបន្សល់នូវរឿងអាស្រូវរាប់មិនអស់ ព្រោះតែផលប្រយោជន៍បុគ្គល៕

ដកស្រង់ពី៖ កោះសន្តិភាព