Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ជនសង្ស័យ​ម្នាក់ បញ្ជូន​ទៅ​តុលាការ ករណី​ប៉ង​រំ​លោ​.​ភ​ក្មេង​ស្រី​ម្នាក់

  • បោះពុម្ព

សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោ.ភសេ.ពស.ន្ថវៈ លើក្មេ.ងស្រីជាអនីតិជន ។

ជនសង្ស័យឈ្មោះ ឃន់ ខង ហៅក្រៅ ឡូយ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូង ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះផលិតទឹកសុទ្ធ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈលេខទូរសព្ទ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរាយការណ៍ថា មានករណីប៉ុនប៉ងរំលោ.ភសេ.ពស.ន្ថវៈលើក្មេ.ងស្រីជាអនីតិជនម្នាក់ និងដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌ បានចេញអន្តរាគមន៍ ចុះទៅដល់ទីតាំងកើតហេតុ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឃន់ ខង ហៅ អាឡូយ ភេទប្រុស អាយុ៣៤ឆ្នាំ ពីចំណុចមុខឃ្លាំងលក់ទឹកសុទ្ធមួយកន្លែង គ្មានស្លាកយីហោ ស្ថិតនៅផ្លូវប៉េតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្ស ដើម្បីធ្វើការសាកសួរបន្ត ។ ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ឃើញថា មានភាពស៊ីសង្វាក់គ្នាដូចការចោទប្រកាន់ពិតប្រាកដមែន ៕

ដកស្រង់ពី៖ កោះសន្តិភាព