Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទោះជាខុសច្បាប់ ហើយប្រឈមនឹងឆ្លងកូវីដ តែ​​ប្រជា​ពលរដ្ឋខ្មែរ នៅតែលួចឆ្លងដែន ទៅ​ប្រទេស​ថៃ!

  • បោះពុម្ព

យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរប្រុសស្រី ចំនួន ៧នាក់ទៀត បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ នៅចំណុចចន្លោះបង្គោលសីមាលេខ៣០ ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជនទាំងនោះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ប្រាសាទត្បែង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ សហការជាមួយកម្លាំងយោធា (គ៣) បានចាប់ឃាត់ខ្លួន នៅវេលាម៉ោង ០៩ និង ៤០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ចំនួន ០៧នាក់ ដែលមានស្រី ០៣នាក់នោះ រស់នៅភូមិស៊ីរៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ពួកគាត់ មានបំណងលួចឆ្លងដែន ទៅប្រទេសថៃ។ តែកម្លាំងនគរបាលប៉ុស្តិ៍ប្រាសាទត្បែង សហការជាមួយកម្លាំងយោធា(គ៣) ដើរល្បាត ក៏ប្រទះឃើញជនទាំងនោះ ហើយក៏បានឃាត់ និងនាំពួកគាត់ នាំមកអប់រំអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ផ្សេងៗ ចំពោះការលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសជិតខាង ពិសេសបច្ចុប្បន្ននេះ ទាំងប្រទេសយើង ក៏ដូចជាប្រទេសថៃ កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហគមន៍។ បន្ទាប់ពីឃាត់ខ្លួន ប្រជាពលរដ្ឋទាំង ០៧នាក់ ត្រូវបានប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ ដើម្បីមានវិធានការបន្ត៕

ដកស្រង់ពី៖ កោះសន្តិភាព