Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាម​៦​នាក់ ចាប់​បង្ខាំង​នារី​៣​នាក់ ជំរិត​ទារប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ នៅ​ភ្នំពេញ ជាប់​ខ្នោះ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

  • បោះពុម្ព

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការពួនស្ទាក់ចាប់ខ្លួនឧក្រិដ្ឋ ជនជាជនជាតិវៀតណាម ១ក្រុម មានគ្នា៦នាក់ (ស្រីម្នាក់) ពាក់ពន្ធករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម ជំរិតទារប្រាក់ និងសន្និធិអាវុធខុសច្បាប់ ។

សេចក្តីរាយការណ៍បន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់ប៉ារ៉ាស ត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍ នៅចំណុចភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រមាណជាង១០យប់ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 បើកយ៉ាងលឿន បានបុកប៉ារ៉ាស់ត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយមានបំណងគេចខ្លួន ។ បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រើកណ្តាប់ដៃដែក បញ្ជាទៅកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ឲ្យចុះទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីពួនស្ទាក់ នឹងតាមប្រមាញ់ចាប់រថយន្តខាងលើនោះ ឲ្យខាងតែបាន ។

ជាលទ្ធផលចាប់បានមែន ហើយឆែកឆេរក្នុងរថយន្តនោះ រកឃើញកាំភ្លើងហ្គាសចំនួន ២ដើម ខ្នោះដៃ ១១គូ ដំបងឆក់ ២ដើម និងពិលឆក់ ៣ដើម សុទ្ធតែជាអាវុធ នឹងសម្ភារប្រើប្រាស់ដោយខុសច្បាប់ ទើបសមត្ថកិច្ច បានស្នើសុំគោលការពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យ ទាំង ៦នាក់ ដែលជិះនៅរថយន្តនោះ ។ ជនសង្ស័យ ៦នាក់ រួមមាន ៖

១. ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅរាជធានីភ្នំពេញ ។

២. ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

៣. ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ នឹងស្នាក់នៅម្ដុំផ្សារអូរឫស្សី រាជធានីភ្នំពេញ ។

៤. ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរ នឹងស្នាក់នៅមិនពិតប្រាកដ ។

៥. ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ។

៦. ឈ្មោះ Le Van Chien ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារអូរឫស្សី រាជធានីភ្នំពេញ ។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង ៦នាក់ សមត្ថកិច្ចបានធ្វើការឆែកឆេរមើលក្នុងទូរសព្ទដៃម្នាក់ៗ បានឃើញរូបភាពជនរងគ្រោះជាស្ត្រីវៀតណាម ៣នាក់ ដែលពួកគេចាប់ដាក់ខ្នោះដៃទៅក្រោយ បង្ខាំងជំរិតទារប្រាក់ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ។ ដោយមានតម្រុយពាក់ពន្ធបទល្មើស ដូចក្នុងរូបភាពនោះហើយ សមត្ថកិច្ចជំនាញ បានបន្តសួរយកចម្លើយ ពួកគេ ក៏បានសារភាពប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ពួកគេបានធ្វើសកម្មភាព ចាប់ឃុំឃាំង ធ្វើទារុណកម្ម និងបង្ខាំងមនុស្សជំរិតទារប្រាក់ ទៅលើជនរងគ្រោះ ជានារីជនជាតិវៀតណាម ដូចគ្នា ៣នាក់ បានប្រាក់ជាង ៣៥,០០០ ដុល្លារអាមេរិក ។ ក្រោយពីធ្វើសកម្មភាពចាប់ជំរិតទារប្រាក់នោះហើយ ពួកគេក៏បាននាំគ្នាគេចនៅភ្នំពេញ ប៉ុន្តែដោយខ្លាចរឿងនេះ បែកធ្លាយដល់សមត្ថកិច្ច ក៏នាំគ្នាមកខេត្តព្រះសីហនុ ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព