Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជនម្នាក់ អត់មានការងារធ្វើ បែរជាមកស្ទាក់គប់​កញ្ចក់​រថយន្តគេទៅវិញ!

  • បោះពុម្ព

ប្រជាពលរដ្ឋ ដែលមានរថយន្តបើកបរតាមដងផ្លូវ ត្រូវបានជនមិនស្គាល់មុខគប់កញ្ចក់រថយន្ត បណ្ដាលឱ្យបែកកញ្ចក់។ ជាក់ស្ដែង នៅយប់វេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានជនសង្ស័យម្នាក់ បានស្ទាក់គប់រថយន្ត ដោយមានកិច្ចអន្តរាគមន៍ពីកម្លាំងនគរបាលជននោះត្រូវបានចាប់ខ្លួន បញ្ជូនមកសួរនាំ នៅអធិការរដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ។

លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋ បានរាយការណ៍ ទៅលេខប្រចាំបញ្ជា ១១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិថា មានជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពស្ទាក់គប់កព្ចាក់រថយន្តអ្នកដំណើរជាបន្តបន្ទាប់ ឋិតនៅចំណុចផ្លូវក្រាលកៅស៊ូខាងជើងសាលាខេត្តត្បូងឃ្មុំ ជិតដល់ផ្លូវជាតិលេខ៧៣ ត្រង់ចំណុចដីឡូតិ៍ទំនេរមួយកន្លែង មិនស្គាល់ម្ចាស់។ បន្ទាប់ពីព័ត៌មាននេះភ្លាម កម្លាំងជំនាញផែននគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រឡប់ បានចុះអន្តរាគមន៍ចាត់ការជាបន្ទាន់ ដល់កន្លែងកើតហេតុភ្លាមៗ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចន ចាន់រ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

អធិការនគរបាលស្រុកត្បូងឃ្មុំ បន្តឲ្យដឹងទៀតថា ស្របពេលដែលកម្លាំងសមត្ថកិច្ច ទៅដល់ជននេះ កំពុងអង្គុយក្នុងរោងមួយ មិនស្គាល់ម្ចាស់ ចាំគប់កព្ចាក់រថយន្ត ដោយមានវត្ថុតាងដុំថ្មជាច្រើនដុំ ដាក់នៅជិតខ្លួននិងធ្វើការសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគប់កព្ចាក់រថយន្តនៅទីនោះពិតប្រាកដមែន និងបានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការ និងលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ អនុញ្ញាតឲ្យឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីសួរនាំ។ អធិការនគរបាលស្រុកត្បូងឃ្មុំ បញ្ជាក់ថា ពេលដែលនគរបាលសួរនាំជននេះ បានឆ្លើយសារភាពថា ទើបតែធ្វើសកម្មភាពចេញគប់លើកនេះ។ កន្លងមក នៅតាមដងផ្លូវជាតិលេខ៧ ក្នុងភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ធ្លាប់មានករណីគប់កញ្ចក់រថយន្តបែបនេះដែរ ត្រូវបានម្ចាស់រថយន្ត ប្ដឹងមកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ ដែលសកម្មភាពនោះ ធ្វើឡើងនៅពេលយប់។ ចំពោះនៅជិតសាលាខេត្តវិញ ទើបតែតែមានម្ដងនេះទេ។ យ៉ាងណាជន ដែលរពឹសដៃនេះ ត្រូវបានរៀបចំឯកសារចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព