Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទុស្សេខ្សែភ្លើង ឆាបឆេះលំនៅដ្ឋានអស់មួយខ្នង ទាំង​ព្រឹក ចំពេលថ្ងៃសែនចូលឆ្នាំចិន-វៀតណាម

  • បោះពុម្ព

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ដោយមានផ្សែងហុយខ្មួលខ្មាញ់ ទៅលើអាកាស។ ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ១១ និង ៣០នាទី កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅឃុំប៉ើស២ ស្រុកក្រូចឆ្មារ ទ្រព្យសម្បត្តិ នៅលើផ្ទះបានក្លាយជាចំណីរបស់អគ្គិភ័យ។

តែសំណាងភ្លើង មិនបានឆាបឆេះដល់ផ្ទះអ្នកជិតខាងនោះទេ។លោកវរសេនីយ៍ឯក សួស សៀងលី អធិការនគរបាលស្រុកក្រូចឆ្មារ ប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ឈ្មោះ ឈាន សេង ភេទប្រុស អាយុ ៥៨ឆ្នាំ ជាតិខ្មែរ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ផ្ទះឈើប្រក់ក្បឿង ជញ្ជាំងក្ដារ បណ្ដោយ ៩ម៉ែត្រ ទទឹង ៥ម៉ែត្រ។ ស្របពេលដែលភ្លើង កំពុងតែឆេះម្ចាស់ផ្ទះនៅខាងក្រោមផ្ទះ និងបាន ឮសំឡេងផ្ទុះខាងលើ លុះពេលឡើងទៅមើលភ្លើង បានឆេះពេញបន្ទុកទៅហើយ។ អធិការនគរបាលស្រុកក្រូចឆ្មារ ប្រាប់បន្តថា អណ្ដាតភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយម្ចាស់ផ្ទះមិនអាចជញ្ជូនរបស់ទ្រព្យ យកមកក្រោមបាននោះទេ ហើយត្រូវបាននាយប៉ុស្តិ៍រដ្ឋបាលទាក់ទង តាមអាយកូម មកកាន់រូបលោក ដើម្បីឲ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកក្រូចឆ្មារ ចេញទៅអន្តរាគមន៍ជាបន្ទាន់។

តែដោយសារផ្លូវឆ្ងាយរថយន្តទំរាំ ទៅដល់ត្រូវបានភ្លើងឆេះផ្ទះនោះ អស់ទាំងស្រុងទៅហើយ។ ចំពោះទ្រព្យ ដែលបាត់បង់ ក្នុងនោះ រួមមាន៖ ផ្ទះខូចខាតទាំងស្រុង លុយដុល្លារចំនួន៣០០០$ (បីពាន់ដុល្លារ) មាសចំនួន ៣ដំឡឹង ស្រូវចំនួន ១៥០បេ ទូឈើធំចំនួន២ និងគ្រែប្រអប់១ ទូទឹកកកចំនួន១ និងម៉ាស៊ីនបូមទឹកចំនួន០១។ មូលហេតុនៃភ្លើងឆេះនេះ ដោយសារតែទូសេខ្សែភ្លើង។ យ៉ាងណាក៏ដោយ ភ្លើងឆេះផ្ទះនោះ ពុំរាលដាលដល់ផ្ទះអ្នកជិតខាងទេ ដោយកម្លាំងគ្រប់គ្រងស្ថានការណ៍បាន ដោយមិនឲ្យភ្លើងឆាបឆេះ ទៅដល់លំនៅឋានប្រជាពលរដ្ឋរស់នៅក្បែរខាងទេ។ ជាមួយនោះ ក្នុងរដូវប្រាំងលោកស្នងការនគរបាលខេត្ត ក៏ដូចជាអាជ្ញាធរស្រុក បានក្រើនរំលឹកដល់ម្ចាស់ផ្ទះឲ្យមានការប្រុងប្រយ័ត្ន ពិសេសនៅរដូវប្រាំងប្រយ័ត្ន មានគ្រោះអគ្គិភ័យកើតឡើង។ ពេលមុនចាកចេញពីលំនៅដ្ឋាន ត្រូវបិទបារ៉ែតភ្លើងពន្លត់ភ្លើងចង្ក្រានឱ្យបានត្រឹមត្រូវចៀសវាង កុំឲ្យមានហេតុការណ៍ កើតឡើងជាយថាហេតុណាមួយ៕

ដកស្រង់ពី៖ កោះសន្តិភាព