Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានក្រុម​ចោ​រ​ស្លៀក​លី​អូចូល​ប្លន់​ផ្ទះអ្នកភូមិ​ទាំង​ក្បាល​ព្រ​លប់​ កក្រើកស្រុក​ស្វាយ​ជ្រុំ

  • បោះពុម្ព

ចោរមួយក្រុមមានគ្នា០៣នាក់ ប្រដាប់ដោយកាំភ្លើងវែង បានធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជា ពលរដ្ឋទាំងក្បាលព្រលប់ យកបានខ្សែមាស១ខ្សែទម្ងន់៥ជី និងលុយប្រមាណ២០០ដុល្លារ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីក្រុមចោរធ្វើសកម្មភាពប្លន់នេះ កើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី០៤ខែ កុម្ភៈ ស្ថិតនៅចំណុចភូមិប្ញស្សីជួរខាងជើង ឃុំក្រាលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។បើតាមសមត្ថកិច្ចបានឱ្យដឹងទៀតថា ម្ចាស់ផ្ទះរងគ្រោះខាងលើ ឈ្មោះចែត ភន អាយុ ៤០ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុន ធីតា អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុ ។ប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះនៅអង្គុយខាងក្រោមផ្ទះ ស្រាប់តែមានក្រុមចោរ១ក្រុម មានគ្នា០៣នាក់ស្លៀកពាក់ខោលីអូ បិទមុខ ប្រដាប់ដោយអាវុធវែងគ្រប់ដៃចូលមកភ្ជង់បុរសជាប្តី ហើយសម្លុតគំរាមឲ្យយកមាសប្រាក់ឲ្យពួកគេ ។

ដោយមានការភ័យខ្លាច ប្រពន្ធជនរងគ្រោះបានទៅយកកាបូបយួដៃ ដែលដាក់ខ្សែដៃមាស១ខ្សែ ទម្ងន់៥ជី និងប្រាក់ដុល្លារចំនួន២០០ដុល្លារឲ្យទៅក្រុមចោរ ហើយនៅក្នុងកាបូបយួដៃនោះមាន អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ និងបណ្ណ័ចាក់វ៉ាក់សាំងការពារកូវីដ-១៩ផងដែរ ។ បន្ទាប់យក បានមាសប្រាក់ភ្លាមក្រុមចោរបាននាំគ្នាគេចខ្លួនបាត់ស្រមោលឈឹង ។សមត្ថកិច្ចបន្តថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសុំការអន្តរាគមន៍ ។ បន្ទាប់ពីទទួលបានព័ត៌មាន លោកអនុសេនីយ៍ឯក ស្រ៊ី ស៊ីថន ក្រុមការងារប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោកប៊ូ សារ៉េន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាន លោកស្នងការរងខេត្តស្វាយរៀង បានដឹកនាំសមត្ថកិច្ចជំនាញចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យស្រាវជ្រាវឃើញថា ជនសង្ស័យមួយក្រុមប្រដាប់ដោយអាវុធវែង២ដើម មិនស្គាល់ម៉ាក និងគល់ឫស្សី ១កង់ ប្រវែងប្រហែល ៨០ស.ម បានធ្វើសកម្មភាពភ្ជង់គំរាមម្ចាស់ផ្ទះយកមាសអស់ ០៥ជី លុយ ២០០ដុល្លារ និងទូរសព្ទមួយគ្រឿង ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនក្រុមចោរខាងលើ ដើម្បីយកផ្តន្ទាទោសតាមច្បាប់ ។ ព័ត៌មានបន្ថែមសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖ កោះសន្តិភាព