Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មា​នទោស ដោយសារ​​ចូល​លួច​ពង​​ទាគេ ចែករំលែក

  • បោះពុម្ព

សេចក្តីរាយការឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចរោងចិញ្ចឹមសត្វទាលើខ្នងព្រែកកាវ៉ាក់ ស្ថិតក្នុងភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីចោរចូលលួចពងទា ដែលបង្កដោយជនសង្ស័យចំនួន០២នាក់ តែភ្លាមនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ដាក់ខ្នោះចោរទាំងពីរ ដើម្បីចាត់ការតាមនីតិវិធី ។

ជនសង្ស័យម្នាក់ឈ្មោះ ឆ្ងយ សីហា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះ ប៊ុត សាវឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ នៅវេលាម៉ោងខាងលើ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរី ឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CX2 ៩៣៥៥ ឌុបគ្នាទៅដល់កន្លែងចិញ្ចឹមខាងលើង ពួកគេបានធ្វើសកម្មភាព លួចយកពងទារបស់ឈ្មោះ តឹក ចែម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាវង់ ឃុំបានកាម ស្រុក ព្រៃកប្បាស ខេត្តតាកែវ អស់មួយជុងចំនួន៣០០ពង ខណៈពេលដែលម្ចាស់ចេញទៅឃ្វាលទា ហើយទុកពងទានៅក្នុងរោង ។

សេចក្តីរាយការណ៍បន្តថា តែទោះជាយ៉ាងណាភ្លាមនោះ ម្ចាស់ទាបានក្រឡេកឃើញទាន់ ក៏បាននាំគ្នាស្ទាក់ចាប់បានជនសង្ស័យនឹងបានការណ៍ទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ចាប់ចោរលួចពងទានោះ ។ ក្រោយពីទទួលបានព័ត៌មានប្រជាពលរដ្ឋរាយការ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីសំណាក់ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបាន ចុះទៅដល់កន្លែងកើតហេតុ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមជាមួយនឹងវត្ថុតាងពងទាចំនួន៣០០ ពង ដែលពងទានោះក៏ត្រូវបានប្រគល់ឲ្យទៅម្ចាស់វិញផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព