Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រន្ទះបាញ់យុវជនម្នាក់ ស្លាប់ ពេលជិះម៉ូតូ មេឃកំពុងតែភ្លៀង បើកថ្ងៃ

  • បោះពុម្ព

រតនគិរីៈ បាតុភូតធម្មជាតិ រន្ទះបាញ់ បានឆក់យកជីវិត យុវជនម្នាក់ ទាំងភ្លៀងបើក ថ្ងៃនៅចំណុចដី ចំការ មួយកន្លែង ស្រុកអូរ យ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង ១ និង ៣០នាទី រសៀល ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៥

ខណៈជនរងគ្រោះ កំពុងជិៈម៉ូតូ យកបាយទៅឲ្យកម្មករ ធ្វើចំការរបស់លោក ពេជ្រ រិទ្ធ ស្ថិតនៅ ភូមិឡែកឃុំលំជ័រ ស្រុកអូរយ៉ាដាវ ធ្វើឲ្យមានការ ភ្ញាក់ផ្អើល ដល់កម្មករ ដែលកំពុង ធ្វើការក្នុងចំការ នោះរត់ មកមើលហើយ ក៏បានរាយការណ៍ ជូនសមត្ថកិច្ចតែម្តង ។

បើតាមលោក ងយ ដន អធិការរង ទទួលបន្ទុកយុត្តិធម៌ ប្រាប់ឲ្យដឹងថា ជនរងគ្រោះ ពិតជាស្លាប់ ដោយ សាររន្ទះ បាញ់ប្រាកដមែន ។ លោកបន្តថា តាមការ ពិនិត្យស្លាកស្នាម របួសនេះ ដោយសារជនរង គ្រោះដាក់ទូរស័ព្ទសៀត នៅនឹងចង្កេះ ព្រោះរន្ទះបាញ់  ចំចង្កេះបណ្តាល ឲ្យខ្ទេចទូរស័ព្ទ ខណៈកំពុងជិះម៉ូតូ កាត់ភ្លៀងបើកថ្ងៃ ។

លោក ងយ ដន បានបញ្ជាក់ ឲ្យដឹងទៀតថា យុវជនរងគ្រោះមាន ឈ្មោះ ប៊ូ សម្បត្តិ ហៅអាចាស់ អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងម៉ូតូ មានទីលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ បន្ទាប់ពីធ្វើ ការត្រួតពិនិត្យ រួចសាកសពជនរងគ្រោះ សមត្ថកិច្ច ក៏បានប្រគល់ ជូនក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាមប្រពៃណីខ្មែរ ដោយសេចក្តីទុក្ខសោក ៕

ដកស្រងពី៖ដើមអម្ពិល