Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គួរប្រុងប្រយ័ត្ន ផ្ទះលក់ចាប់ហួយ ដោយមាន​ទាំង​លក់ហ្គាសកំប៉ុងផង ប្រឈមហានិភ័យណាស់!

  • បោះពុម្ព

លោកវរសេនីយ៍ទោ ព្រាប សាមិត្ត អធិការនគរបាលក្រុងបូកគោ បានឲ្យដឹងថា មូលហេតុនៃហេតុការអគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីទុស្សេចរន្តអគ្គិសនី នៅផ្ទះលក់ចាប់ហួយមួយខ្នង ដែលមានទាំងលក់ហ្គាសកំប៉ុងផងដែរ។ លោកអធិការ ឲ្យដឹងទៀតថា នៅពេលអគ្គីភ័យឆាបឆេះ ក៏បានផ្ទុះកំប៉ុងហ្គាស រួចហើយឆេះកាន់តែខ្លាំង រហូតអគ្គិភ័យរាលឆេះផ្ទះដែលលក់ចាប់ហួយជាប់គ្នានោះ ហើយមានលក់ហ្គាសកំប៉ុងដូចគ្នាទៀត អស់ទាំងពីរខ្នងនេះទៅ។ លោកអធិការក្រុងបូកគោ បានឲ្យដឹងទៀតថា នៅពេលកំពុងកើតហេតុ ក៏ត្រូវបានកំលាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ រហូតរលត់ទាំងស្រុង មិនឲ្យរាលដាលដល់លំនៅឋានដែលនៅក្បែរគ្នាបន្តទៅទៀតទេ។ ភ្លើងបានរលត់ នៅវេលាម៉ោង ៣ និង ៣០នាទីថ្ងៃខែឆ្នាំដដែល។

ប្រភពដដែលឲ្យដឹងថា ក្នុងហេតុការណ៍ពន្លត់អគ្គិភ័យខាងលើ លោកឧត្តមសេនីយ៍ត្រី ប៉េង ពិសិដ្ឋ ស្នងការរង ទទួលបន្ទុកផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានដឹកនាំកម្លាំងការិយាល័យអគ្គិភ័យ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ដើម្បីអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៦រថយន្ត ស្មើនឹង ៣០ម៉ែត្រគូប ទើបរលត់វិញ។ សមត្ថកិច្ចពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ បណ្តាលឱ្យខូចខាតផ្ទះអស់ចំនួន ០២ខ្នង ម៉ូតូ ០២គ្រឿង គ្រឿងលក់ចាប់ហួយ និងសម្ភារៈមួយចំនួន។ ករណីនេះ មិនបណ្តាលឲ្យមានពលរដ្ឋណាម្នាក់ រងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

ដកស្រង់ពី៖ កោះសន្តិភាព