Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន បើកឡានស៊េរីទំនើប បង្កគ្រោះថ្នាក់ចរាចរណ៍ របួស​យុវជន​ម្នាក់ នៅខេត្តព្រះសីហនុ

  • បោះពុម្ព

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យយុវជនម្នាក់ រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលចិន ជាអ្នកបើកឡានទំនើបនោះ បានកើតឡើង នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវឆ្នេរអូរឈើទាល កែងផ្លូវលេខ៤០០ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេប្រទះឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកប៊េលី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AY-8666 បើកបរដោយបុរសជនជាតិចិន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេង ក្នុងគោលបំណង ត្រឡប់ក្រោយ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1S-5343 បើកបរស្របទិសគ្នា បានបុកចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យយុវជន ដែលជាអ្នកបើកបរ ម៉ូតូរងរបួសធ្ងន់ធ្ងរ។ ក្រោយមក យុវជននោះ ត្រូវបានបញ្ជូន យកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅគ្លីនិកមួយកន្លែង ក្នុងក្រុងព្រះសីហនុ។ ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងគឺរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រង់ចាំសម្របសម្រួលគ្នា៕

ដកស្រង់ពី៖ កោះសន្តិភាព