Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូមបង្កើនការប្រុងប្រយ័ត្ន! បើកបរ​ម៉ូតូ ត្រូវប្រុង​ប្រយ័ត្ន ពិសេសពេលវ៉ាជែង!

  • បោះពុម្ព

បុរសម្នាក់ ត្រូវគេស្គាល់ថា ជាមន្រ្តីយោធា បានបើកបរម៉ូតូ ក្នុងល្បឿនលឿន វាជែងនៅត្រង់ផ្លូវ មានស្ថានភាពគ្រោះថ្នាក់ លុះបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តដឹកដីចំពីមុខពេញទំហឹង បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែង ធ្វើឱ្យខូចខាតម៉ូតូខ្ទេចខ្ទី ១គ្រឿង និងខូចរថយន្ដផ្នែកខាងមុខកម្រិតស្រាល។

ហេតុការណ៍មន្រ្តីយោធា បើកបរម៉ូតូបុករថយន្តដឹកដីស្លា.ប់នេះ បានកើតឡើង នៅវេលាម៉ោង ០២ និង ០០នាទី រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២២ នៅបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចទល់មុខសាខាកាកបាទក្រហម ស្រុកសាលាក្រៅ ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកបរម៉ូតូ ជួបគ្រោះថ្នាក់នោះ មានឈ្មោះ ហៀត ហាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្រ្តីយោធា មានទីលំនៅភូមិឃុំខាងលើ ដោយបើកបរម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ បាត់ដំបង 1AN-2551 (ស្លាប់នៅនឹងកន្លែង)។

ចំណែកអ្នកបើកបររថយន្ដ មាន ឈ្មោះ ឡង ចាន់ថេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាអ្នកបើកឡានដឹកដី ដោយបើកបររថយន្តម៉ាកហ៊ីយិនដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-7032 ត្រូវនគរបាលចាប់ឃាត់ខ្លួន។ ប្រភពបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីខាងភាគីខាងម៉ូតូ មិនគោរពផ្លូវអាទិភាព ដោយវ៉ាជែងមិនប្រយ័ត្ន បណ្តាលឱ្យជ្រុលចង្កូត ទៅបុករថយន្តចំពីមុខពេញទំហឹង ស្លា.ប់តែម្តង។ សពជនរងគ្រោះ ត្រូវបានប្រគល់ទៅអោយសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ ហើយអ្នកបើកបររថយន្ត ត្រូវឃាត់ទុក និងម៉ូតូ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្តប៉ៃលិន យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព