Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សមត្ថកិច្ច​​ថា​៖ ឡានដឹកឈើ២គ្រឿងនេះ​ជា​របស់​ប្រពន្ធ​​អតីត​​ប៉ូលិស​ប្រ​ឆាំង​បទល្មើស​សេ​ដ្ឋ​កិច្ច​

  • បោះពុម្ព

កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលខេត្ត បានស្ទាក់ចាប់រថយន្តសាំងយ៉ុងដឹកឈើចំនួន២គ្រឿង កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី៥ មីនា នៅចំណុចភូមិស្រែបេង ឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

យោងតាមប្រភពពីមន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបក្រុមរថយន្ដដឹកឈើខាងលើនេះ គឺមានការសហការពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងនគរបាលចរាចរណ៏និងកម្លាំងការិយាល័យបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។ លោកបន្តថា រថយន្តដឹកឈើដែលកម្លាំងបង្ក្រាបខាងលើ មានចំនួន២គ្រឿងជាប្រភេទរថយន្ដសាំយ៉ុង ឈើដឹកឈើប្រភេទលេខ២ ។ បច្ចុប្បន្ន រថយន្ដដឹកឈើទាំង២គ្រឿងបានបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តរួចរាល់ហើយ ដើម្បីធ្វើកំណត់ហេតុប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តនិតិវិធីច្បាប់ ។

លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃខេត្តស្ទឹងត្រែងបានប្រាប់អ្នកសារព័ត៌មានថា នៅពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើមិនទាន់ទទួលព័ត៌មាន និងកំណត់ហេតុនៃការបង្ក្រាបរថយន្ដដឹកបទល្មើសនោះនៅឡើយទេ ប្រហែលធ្វើកំណត់មិនទាន់ចប់។ទាក់ទិនករណីបង្ក្រាបរថយន្តដឹកឈើខាលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជារថយន្តរបស់ ចែ ភ័ណ្ឌ ប្រពន្ធអតីតនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ស្ត្រីម្នាក់នេះ ជាបុគ្គលឆ្នើមមួយរូប ដែលសកម្មកាក់កបលើរបរនេះ ក្បួនរថយន្តរបស់គាត់ទៀងទាត់ចេញពីខេត្តស្ទឹងត្រែងចន្លោះម៉ោង១អធ្រាត្រ ឆ្ពោះទៅភ្នំពេញ ។ ស្ត្រីរូបនេះដែរក៏ធ្លាប់គំរាមថានឹងប្តឹងអ្នកកាសែត ប្រសិនជាផ្សាយគាត់ពាក់ព័ន្ធនឹងបទល្មើស។ ក្នុងសកម្មភាពចុះបង្ក្រាបរថយន្ដដឹកបទល្មើសឈើខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងមិនបានឃាត់អ្នកបើកបររថយន្ដដឹកឈើនោះណាម្នាក់ទេ ដោយសារក្នុងពេលឃាត់បាន អ្នកបើកបរបានបើកទ្វាររថយន្ដហើយរត់គេចខ្លួនបាត់ស្រមោល ៕

ដកស្រង់ពី៖ កោះសន្តិភាព