Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ដូចរឿងហុងកុង ចិន១ក្រុម​សម្រុកចូលហាងកាត់​សក់​​ចាប់វា.យ.ប្តី​​ចិននិង​​​​ប្រពន្ធ​ខ្មែរ​​យ៉ាង.សា.ហា.វ​

  • បោះពុម្ព

លោកអ្នកធ្លាប់បានមើលរឿងចិនហុងកុងវា.យ.ប្រតប់គ្នា រវាងបងតូចបងធំហើយមែនទេ? នេះជាក់ស្តែង បានកើតឡើងនៅលើដីក្រុងប៉ោយប៉ែត ដោយជនជាតិចិន១ក្រុមមានគ្នាជិត១០នាក់ បានចុះពីលើរថយន្តនាំគ្នាសម្រុកចូលទៅក្នុងហាងកាត់សក់មួយកន្លែង ចាប់បុរសជនជាតិចិនដូចគ្នាម្នាក់ដែលមានប្រពន្ធខ្មែរវា.យបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា ករណីនេះ វា.យ.តប់គ្នា គេមិនទាន់ដឹងពីមូលហេតុទំនាស់ជាក់លាក់នៅឡើយ ដោយគិតមកទល់ថ្ងៃទី០៤ មីនា គឺនៅមិនចាប់មុខសញ្ញាបានម្នាក់នៅឡើយទេ ។ ប៉ុន្តែភាគីខាងជនរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងរួចហើយ ។ប្រភពបន្តទៀតថា ជនជាតិចិន១ក្រុមនេះ គឺជិះរថយន្ត៣គ្រឿងមានគ្នាជិត១០នាក់ បានសម្រុកចូលហាងកាត់មួយកន្លែង ដែលមានជនជាតិចិនម្នាក់បានប្រពន្ធខ្មែរ ដោយធ្វើសកម្មភាពចាប់អូសបុរសចិននោះវា.យ. ហើយនាំគ្នារត់គេចខ្លួនបាត់អស់ ហាក់ដូចរឿងចិនហុងកុងយ៉ាងដូច្នោះ ។ លោកបានបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាទាំងនោះ ព្រោះកាមេរ៉ាក្នុងហាងកាត់សក់បានថតជាប់ពីសកម្មភាពពួកគេទាំងអស់ ។សូមបញ្ជាក់ដែរថា ភាគីគ្រួសារជនរងគ្រោះ ក៏បានសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ច ឱ្យជួយមានចំណាត់ការចំពោះក្រុមជនជាតិចិនជិត១០នាក់ដែលជិះរថយន្ត៣គ្រឿងសម្រុកចូលក្នុងហាងរបស់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ផង ។

ដកស្រង់ពី៖ កោះសន្តិភាព