Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាតុករណាហ្គាវើលដ៍ ១៨០នាក់ទៀត ត្រូវបានឃាត់ខ្លួន នាំទៅធ្វើតេស្តរកកូវីដ១៩​

  • បោះពុម្ព

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសពីការបន្តអនុវត្តវិធានការច្បាប់ លើក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ នៅថ្ងៃទី៧ ខែមីនានេះ។

នោះគឺបាតុករ ១៨០នាក់ ត្រូវបានឃាត់ខ្លួន នាំទៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ នៅព្រែកព្នៅ ដើម្បីធ្វើចត្តាឡីស័ក ស្វែងរកកូវីដ១៩។តាមសេចក្តីប្រកាស នៅពេលទៅដល់ទីតាំងមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ក្រុមបាតុករទាំងអស់ មិនផ្តល់កិច្ចសហការជាមួយក្រុមគ្រូពេទ្យ ប្រចាំការនៅទីនោះឡើយ ដោយពួកគាត់ មិនព្រមផ្តល់ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីឱ្យក្រុមគ្រូពេទ្យ បំពេញបែបបទសម្រាប់ធ្វើតេស្តទេ។ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាស លើកឡើងថា ក្រុមគ្រូពេទ្យ នៅតែខិតខំព្យាយាមពន្យល់ហេតុផលដល់គាត់ ដោយភាពអត់ធ្មត់ ធ្វើយ៉ាងណាឱ្យពួកគាត់ផ្តល់សំណាក តាមពេលវេលាកាន់តែឆាប់ ដែលអាចធ្វើទៅបាន។

ផ្ទុយទៅវិញ ក្នុងករណី ដែលបាតុករទាំងអស់ នៅតែមានះ ពុំព្រមផ្តល់កិច្ចសហការ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការច្បាប់ ដោយពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ក្នុងករណីមិនរាងចាល នឹងពិន័យទ្វេដង ស្របតាមមាត្រា២១ និងមាត្រា២៧ នៃអនុក្រឹត្យ លេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លើសពីនេះទៀត ក្នុងករណីមានការរារាំង ការអនុវត្តវិធានការសុខាភិបាល នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

ក្នុងសេចក្តីប្រកាសដដែល រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពាវនាវដល់ក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ដទៃទៀត សូមកុំជឿតាមការអូសទាញរបស់ជនឱកាសនិយមមួយក្តាប់តូច ដើម្បីកេងចំណេញ យករូបភាព សម្រាប់ធ្វើអាជីវកម្មបំពេញមហិច្ឆតារបស់ខ្លួន បែរឱ្យបាតុករ ជាអ្នករងគ្រោះ ទទួលខុសត្រូវ ចំពោះមុខច្បាប់ទៅវិញ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសអំពាវនាវដល់ក្រុមបាតុករ ឱ្យបញ្ឈប់នូវរាល់សកម្មភាពប្រមូលផ្តុំខុសច្បាប់ ផ្ទុយនឹងវិធានការសុខាភិបាល ដែលអាចនាំឱ្យមានហានិភ័យ ចំពោះសុខភាពសាធារណៈ បង្ការឆ្លងរាលដាលទៅអ្នកដទៃ ញាតិមិត្ត ក្រុមគ្រួសារ សហគមន៍ ទោះក្នុងរូបភាពណាមួយក៏ដោយ និងត្រូវចូលរួមសហការជាចាំបាច់ជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ ស្តីពី ការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាល ដែលបានដាក់ចេញ។ យ៉ាងណាក៏ដោយ ក្នុងករណីបាតុកម្មរបស់អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍ គឺបានកើតឡើងយូរខែណាមកហើយ ចាប់តាំងពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១។

ប៉ុន្តែអ្នកតាមដានសង្គម និងមហាជនមួយចំនួន ឆ្ងល់ថា ហេតុអ្វីបានជាសាលារាជធានីភ្នំពេញ និងក្រសួងការងារ រួមទាំងក្រុមហ៊ុនណាហ្គាវើលដ៍ មិនព្រមរកវិធីចរចា ដោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់បញ្ហា។ ផ្ទុយទៅវិញ កន្លងមក អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាក្រសួងការងារ សុខចិត្តអនុវត្តច្បាប់ ដោយចាប់ឃុំខ្លួនមេដឹកនាំសហជីព ដែលជាតំណាងក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ និងទុកបញ្ហាចិញ្ចឹម ព្រមទាំងបង្កើតការឈឺចាប់រាប់ខែដូច្នេះទៅវិញ។ ពោលគឺអាជ្ញាធររាជធានីភ្នំពេញ មិនព្រមពន្លត់ភ្លើង តែសុខចិត្ត នៅបក់ផ្សែងរៀងរាល់ថ្ងៃ។ ជាបទពិសោធន៍កន្លងមក លោក ឃួង ស្រេង មានស្នាដៃជាច្រើនរួចមកហើយ។ ក្នុងនោះ លើកយកតែករណីដីធ្លីនៅបឹងកក់ គឺនៅពេលដែលអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់បញ្ហា មកដល់ពេលនេះ តើមានប្រជាពលរដ្ឋឯណា ធ្វើបាតុកម្មតវ៉ារឿងដីបឹងកក់ទៀត?៕

ដកស្រង់ពី៖ កោះសន្តិភាព