Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណី​លក់​គ្រឿ.ង.​ញៀ.ន.​ក្រោយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ផ្ទោល ក្លាយជា​អាយ៉ៃ​ឆ្លើយឆ្លង​​គ្នា

  • បោះពុម្ព

បន្ទាប់ពីមានពលរដ្ឋរាយការណ៍រឿងមានគេលួចលក់គ្រឿ.ង.ញៀ.ននៅខាងក្រោយប៉ុស្តិ៍រដ្ឋបាលឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវរួចមក ស្រាប់តែពេលនេះសមត្ថកិច្ចបានឆ្លើយឆ្លងគ្នាដូចចម្រៀងអាយ៉ៃ ។

លោក ឡេង ផារិន្ទ អធិការរងទទួលបង្ក្រាបបទល្មើសគ្រឿងញៀនបានថ្លែងថា លោកពុំមែនជាដន្លងនឹងលោក ខុម ទេ ហើយលោកបានរៀបចំកំលាំងជារៀងរាល់ថ្ងៃ ដើម្បីធ្វើការបង្ក្រាបករណីជួយដូរថ្នាំ.ញៀ.ន ជាពិសេសលោកតែងតែលើកក្នុងអង្គប្រជុំថា ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវតែរាយការណ៍រាល់មុខសញ្ញាសង្ស័យករណីគ្រឿងញៀន ដើម្បីលោករាយការណ៍ជូនថ្នាក់លើចាត់ការតាមនិតិវិធី ។ លោកអធិការរងរូបនេះបន្តទៀតថា ចំណែកលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំព្រែកផ្ទោល មិនដែលបានកំណត់មុខសញ្ញា ឬរាយការណ៍ករណីគ្រឿងញៀនមកឲ្យលោកជាមន្រ្តីជំនាញបានដឹងនោះទេ ។

លោកថា លោកនាយប៉ុស្តិ៍មិនមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់គ្រប់គ្រងផ្នែកសន្តិសុខជូនពលរដ្ឋនោះទេ បានជាឲ្យមានបទល្មើសក្នុងមូលដ្ឋាន ហើយបែរជាមិនបង្ក្រាប ។គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍ពលរដ្ឋថា ទីតាំងចែកចាយគ្រឿ.ង.ញៀ.ននៅខាងក្រោយប៉ុស្តិ៍រដ្ឋបាលឃុំព្រែកផ្ទោល ខណៈនាយប៉ុស្ដិ៍មិនហ៊ានបង្ក្រាប ពលរដ្ឋរស់នៅឃុំព្រែកផ្ទោល នៃស្រុកអង្គរបុរី ខេត្តតាកែវ សម្ដែងក្ដីបារម្ភ ខណៈពួកគាត់ឃើញ មានការចែកចាយគ្រឿងញៀន ស្ទើរតែរាល់យប់ នៅខាងក្រោយ ប៉ុស្តិ៍រដ្ឋបាល ឃុំ ព្រែកផ្ទោលតែម្តង តែគេមិនឃើញ សមត្ថកិច្ចនៅទីនោះធ្វើការបង្រ្កាបឡើយ។ ពលរដ្ឋបានបង្ហើបថា មេខ្លោងគ្រឿង.ញៀ.នដ៏ធំនៅក្នុងស្រុកអង្គរបុរី ធ្វើព្យុះធ្វើភ្លៀង មិនមានអ្នកណាហ៊ានបង្រ្កាបនេះ គឺមានឈ្មោះ ខុម ត្រូវជាដន្លងលោក ឡេង ផារិន្ធ អធិការរងទទួលបន្ទុកបង្ក្រាបគ្រឿ.ង.ញៀ.នស្រុកអង្គរបុរីតែម្តង ។

ពាក់ពន្ធ័ករណីខាងលើនេះ លោក ងួន សុគៀង នាយប៉ុស្ដិ៍រដ្ឋបាលឃុំព្រែកផ្ទោលបានថ្លែងថា លោកទទួលស្គាល់ថា ពិតជាមានមេខ្លោងខាងលើ លក់នៅខាងក្រោយប៉ុស្ដិ៍របស់លោកមែន តែលោកបានល្បាតតាមដានរាល់ថ្ងៃដែរ តែមិនមានភស្តុតាងជាក់ស្តែង។ លោកនាយប៉ុស្ដិ៍បានបន្តទៀតថា លោកពិតជាពិបាកក្នុងការបង្រ្កាបណាស់ ព្រោះអ្នកលក់គ្រឿងញៀនត្រូវជាដន្លងលោក ឡេង ផារិន្ទ អធិការរងទទួលផែនបង្ក្រាបគ្រឿងញៀន ហើយរាល់ការបង្ក្រាបត្រូវឆ្លងមន្រ្តីជំនាញ ហើយលោក ខុម ខាងលើ ក៏ធ្លាប់បានថ្នាក់លើចុះបង្ក្រាបដែរ តែបង្ក្រាបមិនបាន។ ចំណែកលោក មឿង សារុន ប្រធានការរិយាល័យគ្រឿងញៀននៃស្នងការនគរបាលខេត្តតាកែវបាន មានប្រសាសន៍ថា លោកនឹងបើកការស្រាវជ្រាវចំពោះករណីនេះ ។

ដកស្រង់ពី៖ កោះសន្តិភាព