Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​២ ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​យក​កាបូប

  • បោះពុម្ព

កាលពីវេលាម៉ោង០៦និង០០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួល ផ្លូវ២៧១ ក្រុម១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីឆក់យកកាបូបស្ពាយ ។

ប្រភពពីនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យធ្វើសកម្មភាព ឆក់យកកាបូបពីជនរងគ្រោះ កាលពីវេលាម៉ោង០៦:០០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខធនាគាវឌ្ឍនៈ (គល់ស្ពានអាកាសស្ទឹងមានជ័យ) ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ នី ស្រីតូច ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរកម្មការនីរោចក្រ ។ ជនសង្ស័យឈ្មោះ ឌឿន ដាវីត ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។ វត្ថុតាងចាប់យក ៖ កាបូបស្ពាយចំហៀង ពណ៌ខ្មៅ ចំនួន០១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០២, កាតបសស ចំនួន០១, កាតចាក់វ៉ាក់សាំង ចំនួន០១, កាតធនាគារវីង ចំនួន០១, កាតសម្គាល់ខ្លួនបុគ្គលិកក្រោន ចំនួន០១ និងសម្ភារមួយចំនួនទៀត ជារបស់ជនរងគ្រោះ ។

និងសម្ភារដែលបាត់បង់ រួមមាន ៖ លុយដុល្លារចំនួន ២០០ដុល្លារ, លុយខ្មែរចំនួន ២៨ម៉ឺនរៀល, ទូរសព្ទដៃ ០១គ្រឿងម៉ាក OPPO ។ ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវីធីច្បាប់ ។ សូមរម្លឹកថា នៅទីតាំងដដែលនេះ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅជិតនឹងធនាគារវឌ្ឍនៈ ក្បែរនឹងស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ស្រ្តីម្នាក់ជិះម៉ូតូចេញពីទិញចំណីអាហារឱ្យកូនហូប ក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់រត់មកឆក់យកកាបូបស្ពាយបានសំរេច រួចរត់គេចខ្លួនទៅបាត់ស្រមោល ។ លុះមួយសន្ទុះក្រោយមក ជនសង្ស័យក៏បានយកឯកសារមកឱ្យស្ត្រីរងគ្រោះវិញ ហើយជនសង្ស័យរូបនេះយកតែលុយនៅក្នុងកាបូបជាង៤០ម៉ឺនរៀល តែប៉ុណ្ណោះ ៕

ដកស្រង់ពី៖ កោះសន្តិភាព