Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនគួរ រឿងតូច ក្លាយជារឿងធំសោះ! ម៉ូតូបុកម៉ូតូ បង្កជាហិ.ង្សា រងរបួសទាំងសងខាង

  • បោះពុម្ព

ម៉ូតូហុងដាឌ្រីម ចំនួនពីរគ្រឿង បានបុកគ្នា ពេញទំហឹង បណ្ដាលឲ្យរងរបួសស្រាលទាំងសងខាង។ ភ្លាមៗនោះ ក៏ស្រាប់តែឳពុករបស់ភាគីម្ខាង បានចេញមកពីក្នុងផ្ទះ បានទាត់ទៅលើភាគីម្ខាងទៀត មួយជើង បង្កឲ្យក្លាយជាជម្លោះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧ និង ១០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅក្បែរសាលារៀន កម្ពុជា អែដ វែនធីស្ដ៍ តាមបណ្តោយផ្លូវរ៉ាដា ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IM-0634 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវរ៉ាដា ទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ ម៉ូតូនោះ ក៏បានបត់ឆ្វេង ឆ្លងផ្លូវ បំណងចូលផ្ទះរបស់ខ្លួន។ ខណៈពេលនោះ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1S-2086 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បញ្ច្រាសទិសដៅគ្នា និងក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ដែលបត់ឆ្លងផ្លូវចំពេញទំហឹង បណ្ដាលឲ្យម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ រងការខូចខាតវៀចកង់ខាងមុខ និងអ្នកបើកបររងរបួសស្រាល។

ចំណែកឯម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ បានរងការខូចខាត វៀចបូម និងបែកកាបាំងខាងមុខ។ រីឯម្ចាស់ម៉ូតូ បានរងរបួសស្រាល។ ភ្លាមៗនោះ ក៏ស្រាប់តែមានបុរសម្នាក់ផ្សេងទៀត ដែលជាឳពុករបស់ម្ចាស់ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២០ ដែលបត់ឆ្លងផ្លូវនោះ បានចេញពីខាងក្នុងផ្ទះ ដោយសារភាពខឹងសម្បា បានដើរទៅទាត់ម្ចាស់ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ មួយជើង ចំស្មាខាងស្ដាំ បណ្ដាលឲ្យហើមបន្ថែមទៀត។ រួចក៏បង្កឲ្យមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿង រួមជាមួយភាគី ដែលបង្ក ឲ្យក្លាយជាករណីហិង្សាទាំងពីរនាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការដាក់ពាក្យបណ្ដឹង និងចាត់ការទៅតាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព