Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆេះផ្ទះល្វែងលក់គ្រឿងអគ្គិសនីរបស់នាយរងរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង តំណាងរាស្ត្រ ដឹកនាំកម្លាំង​ប្រមាណ ១០០នាក់ អន្តរាគមន៍ជាង ២ម៉ោង ទើបភ្លើងរលត់

  • បោះពុម្ព

អគ្គិភ័យមួយ បានកើតឡើង បណ្ដាលអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៦ និង ៣០នាទី យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចច្រមុះជ្រូក ស្ថិតនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ព័ត៌មានជាបឋម បញ្ជាក់ថា អគ្គិភ័យនេះ បណ្ដាលមកពីទុស្សេចរន្តអគ្គិសនី។លោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា អគ្គិភ័យនេះ បានឆាបឆេះ នៅក្នុងផ្ទះថ្មមួយល្វែង នៅចំណុចចម្រុះជ្រូក ដែលជាកម្មសិទ្ធិរបស់លោក អ៊ឹង ជីប៉ោ ជានាយរងខណ្ឌរដ្ឋបាល ជលផល នៃមន្ទីរកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។ ការឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ទោះយ៉ាងណា ការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ត្រូវបានគេឃើញថា មានជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដែលព្យាយាមដឹកនាំកម្លាំងពន្លត់ ហើយបានប្រើរយៈពេលជាង ២ម៉ោង ទើបគ្រប់គ្រងសភាពការណ៍បាន ព្រោះតែផ្ទះខាងលើ មានមុខរបរលក់គ្រឿងអគ្គិសនី និងសម្ភារៈជាច្រើនមុខ។ អធិការនគរបាលក្រុងកំពង់ឆ្នាំង ក៏បានឱ្យដឹងថា ការអន្តរាគមន៍ពន្លត់នេះ គឺបានប្រើប្រាស់កម្លាំងប្រមាណជា ១០០នាក់។ ក្នុងកិច្ចអន្តរាគមន៍នេះផងដែរ ក៏មានមន្ត្រីនគរបាលម្នាក់ រងរបួស ដោយថប់ដង្ហើម ហើយសន្លប់ ដោយសារតែជួយអន្តរាគមន៍ផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព