Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំបែកសំបុកក្រុមថ្នាំញៀនដ៏ធំ ប្រចាំស្រុកភ្នំស្រួច ដែលកន្លងមក មិនមានស្ថាប័ន ឬជំនាញណា ហ៊ាន​បង្ក្រាបទាល់តែសោះ!

  • បោះពុម្ព

មុខសញ្ញាជួញដូរប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនមួយសំបុកធំ ត្រូវបានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ សហការជាមួយកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ធ្វើការបង្ក្រាបដោយឃាត់ខ្លួន មុខសញ្ញាសង្ស័យ បានចំនួន ៣៣នាក់ ព្រមទាំងដកហូតវត្ថុតាងសង្ស័យថ្នាំញៀនមួយចំនួនទៀតផង ក្រោយឃាត់ខ្លួន សមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ស្ពឺ បានបំពេញនីតិវិធីប្រគល់ជនសង្ស័យទាំងអស់ ទៅឲ្យអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ការបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀននេះ ធ្វើឡើង កាលពីវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មុខសញ្ញាសង្ស័យទាំងអស់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ រង់ចាំការបំពេញបែបបទនីតិវិធីសួរចម្លើយចប់សព្វគ្រប់សិន ទើបសមត្ថកិច្ចបង្ហាញឈ្មោះពួកគេ។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ការបង្ក្រាបមុខសញ្ញាគ្រឿងញៀននេះ គឺកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ របស់មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ខេត្តកំពង់ស្ពឺ និងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច បានសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ខេត្តព្រះសីហនុ បានការសម្របសម្រួល ពីលោកជំទាវ ចាតសូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣៣នាក់ ក្នុងនោះ មានស្រីម្នាក់ ពីករណី ចែកចាយគ្រឿងញៀន និងប្រើប្រាស់សារធាតុញៀន។ ក្នុងនោះ កម្លាំងបានដកហូតវត្ថុតាង សម្ភារៈ រួមមាន៖ ១-ម្សៅសក្រាម ចំនួន ៦៨កញ្ចប់ និងថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១០គ្រាប់(មិនទាន់ថ្លឹង) ២-ដបជក់ថ្នាំចំនួន០៤ ខ្សៀជក់ចំនួន ០៥ ថង់ច្រកថ្នាំមួយចំនួន ៣-អាវុធខ្លី ០១ដើម ម៉ាក K៥៩ លេខ៣៧២៧ គ្រាប់ចំនួន ០៦ គ្រាប់ បង់ ០១ ៤-ម៉ូតូចំនួន ១០គ្រឿង ទូរស័ព្ទ ១៣គ្រឿង ៥-power bank ០១ កន្ត្រៃ០៣.ដាវ ០១។ ជនសង្ស័យ និងសម្ភារៈវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ទៅឱ្យមន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ សូមរំលឹកថា កន្លងមក ប្រជាពលរដ្ឋនៅតំបន់ខាងលើ មានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះតែក្រុមមុខសញ្ញាទាំងនេះ បានធ្វើសកម្មភាព ហាក់បីដូចជាមិនខ្លាចញញើតសមត្ថកិច្ចទាល់តែសោះ។ ចំណាត់ការបង្ក្រាបរបស់សមត្ថកិច្ច ទៅលើក្រុមមុខសញ្ញាជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ មានការសាទរយ៉ាងខ្លាំង៕

ដកស្រង់ពី៖ កោះសន្តិភាព