Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បានម្នាក់ហើយ ក្រុមជនសង្ស័យ ដែលឆក់មិនបានសម្រេច និងប្រើហិ.ង្សា លើជនរងគ្រោះ កាលពីប៉ុន្មានថ្ងៃមុន

  • បោះពុម្ព

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានជិះម៉ូតូដេញតាមចាប់ រហូតឃាត់ខ្លួនបាន បន្ទាប់ពីមានការសង្ស័យថា ជាមុខសញ្ញាឆក់ នារីម្នាក់ មិនបានសម្រេច និងបានប្រើហិង្សាដោយប្រើមួកសុវត្ថិភាព វាយជនរងគ្រោះផងនោះ កាលពីវេលាម៉ោង ១១ និង ៤៣នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីកម្លាំងសមត្ថកិច្ច ល្បាតពួនស្ទាក់ ក្នុងមូលដ្ឋាន ហើយក៏បានប្រទះឃើញ និងបានជិះម៉ូតូដេញតាមចាប់ រហូតចាប់បានតែម្តង នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ទី១។

ជនសង្ស័យ មានឈ្មោះ ណាល់ ផានីន ហៅ ទីន អាយុ ១៧ឆ្នាំ មានទីលំនៅ ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យរូបនេះ ត្រូវបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេ និងបក្សពួក ០៩នាក់ផ្សេងទៀត សរុបទាំងអស់ ១០នាក់ ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ប្រាកដមែន កាលពីថ្ងៃត្រង់ ថ្ងៃទី២៤ មីនា ប៉ុន្តែការឆក់នោះ មិនសម្រេច ហើយដោយមានការខឹងសម្បារនឹងជនរងគ្រោះ ក្រុមខ្លួន ក៏យកមួកសុវត្ថិភាព វាយជនរងគ្រោះតែម្តងទៅ។

ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច ដកហូតបានម៉ូតូ ០១គ្រឿងម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GV – 7718។ ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី១ រង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់។ ដោយឡែក បក្សពួករបស់គេដទៃ សមត្ថកិច្ចកំពុងបន្តបើកការស្រាវជ្រាវ។ សូមរំលឹកថា ករណីឆក់មិនសម្រេច រួចប្រើហិង្សាលើជនរងគ្រោះ ខាងលើ ដែលបានកើតឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានបង្កអោយមានការភ្ញាក់ផ្អើល និងរិះគន់ជាខ្លាំង បន្ទាប់ពីបែកធ្លាយនូវកាំមេរ៉ាសុវត្ថិភាព អំពីសកម្មភាពចោរឆក់នោះ៕

ដកស្រង់ពី៖ កោះសន្តិភាព