Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បិច​បន្លំ​សួរ​រក​ផ្លូវ​ទៅ​ផ្សារ​អូរ​ឬ​ស្សី បែរជា​ធ្វើ​សកម្មភាព​លើ​សន្តិសុខ​ម្នាក់​ផ្អើល​មុខ​ហាង

  • បោះពុម្ព

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ០២នាក់បានជិះម៉ូតូឌុបគ្នាមកឈប់ រួចធ្វើជាសួរផ្លូវពីលោកពូសន្តិសុខម្នាក់ដែលកំពុងអង្គុយយាមនៅមុខហាង ហើយក៏ឆ្លៀតឱកាសធ្វើសកម្មភាពឆក់យកទូតស័ព្ទរបស់គាត់ រួចក៏រត់ឡើងម៉ូតូជិះរត់គេចខ្លួន ហើយភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ បាននាំគ្នាជួយប្រដេញតាម រួចឃាត់បានជនសង្ស័យជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលជាមួយនឹងទូរស័ព្ទរបស់ជនរងគ្រោះបាត់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចស្តុបសេរីភាព ផ្លូវព្រះមុនីវង្ស មុខហាងលក់ម៉ូតូកង់បី TVS ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាននោះ គឺមានឈ្មោះ ជ្រុយ ហៅអាធី អាយុ២១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ បានជិះម៉ូតូម៉ាកហុងដា អាយខុន ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ ចំណែកជនសង្ស័យដែលរត់គេចខ្លួនជាមួយនឹងទូរស័ព្ទរបស់ជនរងគ្រោះនោះ មានឈ្មោះ ពេជ្រ អាយុ២២ឆ្នាំ។បើតាមប្រភពពីលោកពូសន្តិសុខឈ្មោះ ជិន វ៉េត អាយុ៦៥ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ យាមនៅទីតាំងកើតហេតុខាងលើ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានអង្គុយលើម៉ូតូមើលល្ខោនបាសាក់នៅក្នុងទូរស័ព្ទដៃម៉ាក oppo សុខៗ ក៏ស្រាប់តែលេចមុខជនសង្ស័យ០២នាក់ជិះម៉ូតូឌុបគ្នាមកឈប់នៅជិតនោះ ហើយជនសង្ស័យម្នាក់បានដើរមកជិតគាត់ រួចបន្លំធ្វើជាមកសួរផ្លូវទៅផ្សារអូរឫស្សី ។ជនរងគ្រោះបន្តថា ខណៈជនសង្ស័យដើរមកដល់ជិតគាត់នោះ ក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃរបស់គាត់ បណ្តាលអោយធ្លាក់ រួចជនសង្ស័យក៏បានរើសយកទូរស័ព្ទរត់ឡើងម៉ូតូ បក្សពួកបើករត់គេចខ្លួនតែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានជួយប្រដេញឃាត់បានជនសង្ស័យម្នាក់ជាអ្នកបើកម៉ូតូ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលជាមួយទូរស័ព្ទដៃរបស់ជនរងគ្រោះជនរងគ្រោះ ។បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យត្រូវបានប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុនោះ បានស្គាល់ថា ជនសង្ស័យរូបនេះគឺជាមុខសញ្ញាយ៉ាងសកម្មខាងលួចទ្រព្យសម្បត្តិរបស់ពួកគាត់ ក៏បាននាំគ្នាបញ្ចេញកំហឹង ដាក់ម្នាក់មួយដៃ ម្នាក់មួយជើងតែម្តង ។ ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច នាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលផ្សារថ្មី សួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ដកស្រង់ពី៖ កោះសន្តិភាព