Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្អូនស្រីប្ដឹងបងប្រុសបង្កើតទៅកាន់តុលាការ ទាមទារដីយកមកវិញ ក្រោយបងប្រុសរំលោភធ្វើរបងបិទផ្លូវមិនចេញចូលផ្ទះបាននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

  • បោះពុម្ព

ស្រ្តីវ័យ៧១ឆ្នាំម្នាក់ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងបងប្រុសបង្កើតរបស់ខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីទាមទារដីទំហំជាង ១,០០០ម៉ែត្រការ៉េយកមកកវិញ ក្រោយបងប្រុសរបស់ខ្លួន បានធ្វើរបងបិទផ្លូវមិនអាចធ្វើដំណើរចេញចូលផ្ទះបាន។

ដើមបណ្ដឹង អ៊ុំ យឿន អាយុ ៧១ឆ្នាំ រស់នៅភូមិគោកដង្កោ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានបញ្ជាក់ក្នុងបណ្ដឹងចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ថា កាលពីឆ្នាំ១៩៨២ ខ្លួនបានកាន់កាប់អាស្រ័យផលលើក្បាលដីលេខ៥៧៩ (ដែលកំពុងមានទំនាស់) ដោយមានអាជ្ញាធរមូលដ្ឋានដឹងលឺ និងទទួលស្គាល់តាមផ្លូវច្បាប់ ដែលដីនោះស្ថិតនៅភូមិគោកដង្កោ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ លុះដល់ឆ្នាំ១៩៩០ ដើមបណ្ដឹងឈ្មោះ អ៊ុំ យឿន ដោយសារតែអាណិតបងប្រុសឈ្មោះ អ៊ុំ ជុំ គ្មានដីសម្រាប់រស់នៅ ខ្លួនបានចែកដីទំហំ ៣៥ គុណនឹង ៤១ម៉ែត្រ នៅផ្នែកខាងមុខឱ្យបងប្រុសឈ្មោះ អ៊ុំ ជុំ រស់នៅជាបណ្ដោះអាសន្នសិន ទំរាំរកទីតាំងថ្មីសម្រាប់រស់នៅបាន។ ស្រាប់តែនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ឈ្មោះ អ៊ុំ ជុំ ជាបងប្រុស បានធ្វើរបងបិទផ្លូវមិនឱ្យម្ចាស់ដីឈ្មោះ អ៊ុំ យឿន ចេញចូលទៅផ្ទះនៅផ្នែកខាងក្រោយបានទៀត ទើបម្ចាស់ដីសម្រេចដាក់ពាក្យប្ដឹងទៅកាន់តុលាការ ដើម្បីទាមទារដីរបស់ខ្លួនមកវិញ និងសំណូមពរឱ្យតុលាការជួយសម្រេចបើកផ្លូវចេញចូលផ្ទះខាងក្រោយផង ព្រោះក្រុមគ្រួសាររបស់គាត់ដែលរស់នៅផ្នែកខាងក្រោយគ្មានផ្លូវចូលទៅផ្ទះរបស់ខ្លួននោះទេ។

លោក ណុប សុខ មេឃុំពេជ្រមុន្នី បានប្រាប់ថា លោកបានហាមឃាត់តាំងពីដំបូងកុំឱ្យលោក អ៊ុំ ជុំ ធ្វើរបងបិទផ្លូវគេព្រោះវាខុសច្បាប់ ប៉ុន្តែលោកមិនស្តាប់មេឃុំទេ នៅតែធ្វើទាល់តែបានទាំងបំពាន។ លោកមេឃុំបន្តថា «ដីនេះពិតណាស់ជាកម្មសិទ្ធិស្របច្បាប់របស់ អ៊ុំ យឿន ដូច្នេះលោក អ៊ុំ ជុំ បិទផ្លូវចូលផ្ទះគេទាំងខុសច្បាប់ ហើយលោកនឹងធ្វើរបាយការណ៍បញ្ជាក់ឱ្យកាន់តែច្បាស់ថែមទៀតអំពីរឿងនេះ ប្រសិនបើមានការស្នើសុំពីពាក់អ្នកច្បប់ពាក់ព័ន្ធ។ សូមជម្រាបជូនថា ដើមបណ្ដឹងឈ្មោះ អ៊ុំ យឿន ធ្លាប់បានដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋានមានភូមិ ឃុំ ស្រុក ដើម្បីទាមទារដីខាងលើនោះមកកាន់កាប់វិញផងដែរ ប៉ុន្ដែឈ្មោះ អ៊ុំ ជុំ មិនព្រមប្រគល់ឱ្យវិញនោះទេ និងបានសាងសង់របងបិទផ្លូវមិនឱ្យម្ចាស់ដីចេញចូលផ្ទះនៅក្នុងដីឡូតិ៍ផ្នែកខាងក្រោយថែមទៀតផង។ ជុំវិញករណីបណ្តឹងនេះលោកយាយ អ៊ុំ យឿន ប្ដឹងបងប្រុសឈ្មោះ អ៊ុំ ជុំ ទៅតុលាការដើម្បីទាមទារដីនេះ ពីព្រោះអាជ្ញាធរមូលដ្ឋាន និងសាក្សីជាច្រើននាក់ ដែលបានដឹងរឿងរ៉ាវច្បាស់ បានសម្ដែងការគាំទ្រ និងស្នើសុំឱ្យតុលាការ ចាត់ការរឿងនេះឱ្យបានឆាប់ព្រោះ ភាគីឈ្មោះ អ៊ុំ ជុំ ពុំដែលស្ដាប់ការដោះស្រាយ និងការហាមឃាត់អាជ្ញាធរមូលដ្ឋាននោះទេ ដោយអាងថាមន្រ្តីនគរបាលម្នាក់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ យ៉ាងណាក៏ដោយសម្រាប់លោក អ៊ុំ ជុំ មិនទាន់អាចសុំការបកស្រាយបានទេនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះបានទេ៕

ដកស្រង់ពី៖ FreshNews