Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ឃុំ​ចំនួន​៥ ​ក្នុងស្រុក​ពញាឮ

  • បោះពុម្ព

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ កាលពីនៅថ្ងៃទី២៨ ខែមីនា ម្សិលមិញនេះ ស្របតាមប្រសាសន៍៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដាក់បទបញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់ ដើម្បីធានាអោយធនធានមច្ឆាជាតិ សម្បូរឡើងវិញ ។

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ធ្វើឡើងនៅឃុំចំនួន៥ ក្នុងស្រុកពញាឮ រួមមាន ៖ ឃុំកោះចិន ឃុំកំពង់អុស ឃុំកំពង់ហ្លួង ឃុំពញាឮ និងឃុំព្រែកតាទែន ដោយមានការចូលរួមពីប្រធាននាយខណ្ឌជលផលខេត្តកណ្តាល និងនាយសង្កាត់ជលផលស្រុក និងកងម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋឃុំ ជាប់ដងទន្លេសាប ។ បើតាមលោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច ដកហូតបានឧបករណ៍នេសាទខុសច្បាប់ មានដូចជា ៖

១- លូស្បៃមុងចំនួន ៣៣មាត់លូ

២- របាំងស្បៃមុងប្រវែង ២,៩០០ម៉ែត្រ

៣- បង្គោលតូចធំ ១,៩៨០ដើម

៤- លបម៉ាឡេ (លបនារក) ២០គ្រឿង ។

ឧបករណ៍ដកហូតបានខាងលើនេះ ក្រុមការងារបានធ្វើដុតកំទេចចោល នៅលើគោក នៅភូមិសង្វរ ឃុំកំពង់លួង ផងដែរ ។ លោកអភិបាលរងខេត្តកណ្តាល ក៏បានអំពាវនាវ ប្រជានេសាទ ចូលរួមគោរពច្បាប់ស្តីពីជលផល និងចូលរួមការពារថែរក្សាធនធានមច្ឆាជាតិទាំងអស់គ្នា ជៀសវាងការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ ដែលរដ្ឋហាមឃាត់ ។ លោកបានបញ្ជាក់ច្បាស់ថា យុទ្ធនាការបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចនិងបន្តធ្វើរហូត លុះត្រាតែអស់ ជាពិសេសបង្ក្រាបជនល្មើសជាឈ្មួញធំៗ ដែលជាមេខ្លោងប្រព្រឹត្តបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ៕

ដកស្រង់ពី៖ កោះសន្តិភាព