Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទូស្តរ៉ាយកា.ប់ចា.ក់គ្នា ក្រោយ​ខាងស្រីសម្រេច​ជ្រើស​​យក​បុរស​ទាំង២

  • បោះពុម្ព

យុវជនម្នាក់បានរងរបួសដៃឆ្វេង ត្រូវបានគ្រូពេទ្យដេរអស់២ថ្នេរ ខណ:ទាស់ទែងពាក្យសម្តីជាមួយនឹងយុវជនម្នាក់ទៀត ពាក់ព័ន្ធនឹងរឿងស្រីក៏ត្រូវគេទាញកាំ.បិ.តផ្គា.ក់.កា.ប់ប្រហារងរបួសតែម្តង ។

លុះកើតទុក្ខមិនសុខចិត្ត ជនរងគ្រោះក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំស្ទឹងកាច់។ជនរងគ្រោះដាក់ពាក្យបណ្តឹងធ្វើឡើង កាលពីវេលាម៉ោង០៩ និង៣៥នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងករណីហិ.ង្សា.ដោយចេតនាមួយ ពីជនរងគ្រោះឈ្មោះ សែម លីហាយ ដែលកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចបូរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពដដែលបន្តទៀតថា ជនរងគ្រោះមានឈ្មោះ សែម លីហាយ ភេទប្រុស អាយុ២២ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសដៃខាងឆ្វេងដេរ០២ថ្នេរ)។

ចំណែកជនបង្កមាន ឈ្មោះ វិត ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន នៅភូមិជាមួយគ្នា។ ប្រភពបញ្ជាក់ថា មានករណីស្នេហាត្រីកោណរវាងយុវជនពីរនាក់ស្រឡាញ់ស្រីម្នាក់ លុះខាងស្រីចិត្តមិនដាច់ ដោយស្រឡាញ់ទាំងពីរនាក់ទើបកាលពីវេលាម៉ោង២៤ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ យុវជនទាំងពីរនាក់បាននិយាយប្រកែកគ្នាចុះឡើងៗឱ្យនារីជាសង្សារសម្រេចចិត្តយកម្នាក់ ទើបបង្កទៅជាឈ្លោះទាស់ទែងគ្នា ទើបឈានដល់ជនដៃដល់ទាញយកកាំបិ.តផ្គា.ក់កា.ប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសត្រង់ដៃឆ្វេងឈាមហូរដូចអារក.មាន់ ដេរអស់ចំនួន០២ថ្នេរ រួចជនសង្ស័យក៏រត់គេចខ្លួនភ្លាមៗ ។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កំពុងស្រាវជ្រាវតាមរកជនសង្ស័យ ដែលបានកាប់ប្រហារជនរងគ្រោះ រួចរត់គេចខ្លួន ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព