Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក កែ គឹ​ម​យ៉ា​ន ហួសចិត្ត​! គេ​ដឹក​គ្រឿងញៀ.ន​ដោយ​ចំហ​លើ​គោ​យន្ត​ចូល​កម្ពុជា ប៉ុន្តែ​ឡាវ​បង្ក្រាប​ទាន់​ពេល ចែករំលែក

  • បោះពុម្ព

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ករណីដឹកជញ្ជូនគ្រឿងញៀន យ៉ាងបើកចំហលើគោយន្តកន្ត្រៃ ចំនួន០៣គ្រឿង បម្រុងចូលមកខ្មែរតាមច្រកព្រំដែនខេត្តស្ទឹងត្រែង ប៉ុន្តែត្រូវកម្លាំងទាហាន និងប៉ូលិសការពារព្រំដែនរបស់ឡាវ បង្ក្រាបបានទាន់ពេលវេលា ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងបែបនេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតី ដឹកនាំអង្គសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ឯកអគ្គរដ្ឋទូតប្រទេសជាមិត្ត ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត និងបណ្តាអង្គការដៃគូរ ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងយ៉ាងដូច្នេះថា ប៉ុន្មានថ្ងៃមុន នៅខេត្តស្ទឹងត្រែង ឃើញដឹកចូលមកពីប្រទេសឡាវ ហើយគោយន្តពីដើម គេយកដឹកតែជី ប៉ុន្តែឥឡូវបែរជាយកដឹកគ្រឿងញៀនទាំងការុងៗ ហើយការដឹកនេះ គឺជាការដឹកដោយចំហរ ។ លេងតែអញ្ចឹងងាប់ដល់ខ្មែរ តែទោះជាយ៉ាងណាយើងអរគុណ ដល់អាជ្ញាធរឡាវ ដែលចាប់បានទាន់ពេលវេលា ។ លោកបន្តថា គ្រឿងញៀនដែលធ្វើការដឹកដោយគោយន្តនោះ គឺមានចំនួន ០៣គ្រឿង ផ្ទុកគ្រឿងញៀនប្រហែលជាង ៦០០គីឡូក្រាម ហើយបម្រុងដឹកចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរឡាវចាប់បានដោយចៃដន្យ ខណៈឡាវ ទៅបង្ក្រាបរថយន្តគេចពន្ធនោះ ។ បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង បានបង្ហាញលទ្ធផល ក្នុងឆ្នាំ២០២១ នៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន មានដូចជា ៖ -បទល្មើសគ្រឿងញៀនសរុបបង្ក្រាបបាន ៦,៣០៨ករណី ស្មើនឹង ៦០,៣០% គិតលើឆ្នាំ២០២០ (១០,៤៦១ករណី) មានចំនួនតិចជាង ៤,១៥៣ករណី ថយចុះ ៣៩,៧០% ។

-ជនសង្ស័យសរុប ឃាត់ខ្លួន ១៣,៩៧៩នាក់/ស្រី ៨៣១នាក់ ស្មើនឹង ៦៤,៨២% គិតលើឆ្នាំ២០២០ (២១,៥៦៦នាក់) មានចំនួនតិចជាង ៧,៥៨៧នាក់ ថយចុះ ៣៥,១៨% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៣,៦១៤នាក់ (ស្រី៧៨៩នាក់) និងជនបរទេស ៣៦៥នាក់ (ស្រី៤២នាក់) ស្មើនឹង ១៥ជនជាតិ ។ -គ្រឿងញៀនសរុប ចាប់យកបានចំនួន ០៤តោន ៦៨៩គីឡូក្រាម និង៦១១,៤៧ក្រាម ស្មើនឹង១២១% គិតលើឆ្នាំ២០២០ (០៣ តោន ៨៧៥ គីឡូក្រាម និង៨៩៨,០០ក្រាម) មានចំនួនច្រើនជាង ៨១៣គីឡូក្រាម និង៧១៣,៤៧ក្រាម កើនឡើងប្រមាណ ២១% ។ -កញ្ឆាស្រស់កាប់បំផ្លាញបានចំនួន ៥៣,១៨៧ដើម និងកញ្ញាក្រៀម១៣៥គីឡូក្រាម និង១០០ក្រាម ។ -សារធាតុគីមីផ្សំគ្រឿងញៀន ចំនួន៨៤តោន និង៩២០គីឡូក្រាម ស្មើនឹង១.៩១៩% គិតលើឆ្នាំ២០២០ (០៤តោន និង៤២៥គីឡូក្រាម) មានចំនួនច្រើនជាង ៨០តោន និង៤៩៥គីឡូក្រាម កើនឡើង ១.៨១៩% មានន័យថា សារធាតុគីមីផ្សំគ្រប់ប្រភេទដែលចាប់យកបានក្នុងឆ្នាំ២០២១ គឺស្មើនឹង ១៩ដង នៃទិន្នន័យចាប់យកក្នុងឆ្នាំ២០២០កន្លងទៅ ។

រួមទាំងមធ្យោបាយសម្ភារ និងឧបករណ៍ផលិតកែច្នៃគ្រឿងញៀន ដែលបានចាប់យកក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានបញ្ជូនទៅសាលាដំបូងរាជធានី ខេត្តជាច្រើនផងដែរ ។ ចំនួនអ្នកប្រើប្រាស់គ្រឿងស្ថិត ក្រោមការគ្រប់គ្រងនៅឆ្នាំ២០២១ មានចំនួន១៦,២៦៤នាក់ ដោយក្នុងនោះរួមមាន ៖ -អ្នកញៀនគ្រឿងញៀន ដែលបានធ្វើសមារណកម្មចេញពីមណ្ឌល មានចំនួន៧,៤៨២នាក់ -អ្នកញៀនគ្រឿងញៀន ដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌល មានចំនួន ៣,០៣៨នាក់ -អ្នកញៀនគ្រឿងញៀន ដែលបានទទួលសេវាកម្មក្នុងមូលដ្ឋានសុខាភិបាល មានចំនួន ៥,១២៤នាក់ -អ្នកញៀនគ្រឿងញៀន ដែលបានបញ្ជូនទៅពន្ធនាគារ មានចំនួន ៦០៩នាក់។ បន្ថែមពីនេះ លទ្ធផលការងារបង្ក្រាបទីតាំងកែច្នៃគ្រឿងញៀន និងការរឹបអូសសាធាតុគីមីផ្សំ ក្នុងឆ្នាំ២០២១ មន្ត្រីអនុវត្តច្បាប់ បានធ្វើការបង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ បានចំនួន០៩ករណី ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបានចំនួន ៣៤នាក់ និងចាប់យកសារធាតុគីមីផ្សំ បានចំនួន ៦១,៧០០គីឡូក្រាម ។

ដោយឡែកសម្រាប់ដើមឆ្នាំ២០២២នេះ មន្ត្រីអនុវត្តច្បាប់បានធ្វើការបង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ចំនួន ៣ករណី និងចាប់សារធាតុគីមីផ្សំ បានចំនួន១៦៥,៦០២គីឡូក្រាម ព្រមទាំងឧបករណ៍កែច្នៃផលិតជាច្រើនប្រភេទ ។ សូមរម្លឹកថា «ថ្នាំញៀនជាងកន្លះតោន ប៊ិះរបូតចូលដីខេត្តស្ទឹងត្រែង» ដែលគ្រឿងញៀនទាំងនេះ ត្រូវគេដឹកជញ្ជូនយ៉ាងបើកចំហលើគោយន្តកន្ត្រៃចំនួន៣គ្រឿង មាន៣២បេ ស្មើ៦៤០ដុំ តាមការប៉ាន់ស្មានជាងកន្លះតោន ដោយត្រូវបានបង្ក្រាបដោយកម្លាំងទាហាន និងប៉ូលិសឡាវការពារព្រំដែន នៅចំណុចផ្លូវខ្សែភ្លើងហួសប៉ុស្តចាស់ដុងក្រឡ កាលពីវេលាម៉ោង២និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ មីនា ២០២២ ។

មន្ត្រីនគរបាល BLO ប្រចាំច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ អោយដឹងថា គ្រឿងញៀនខាងលើ ជាប្រភេទ (ខេ) វិចខ្ចប់ក្នុងថង់ផ្លាស្ទិក ពណ៌បៃតង និងច្រកក្នុងការ៉ុងពណ៌បៃតង ដឹកតាមគោយន្តកន្ត្រៃ ក្នុងគោលបំណងចូលកម្ពុជា តែត្រូវកម្លាំងទាហាន និងប៉ូលិសឡាវល្បាតតាមព្រំដែន ទប់ស្កាក់ការរត់ពន្ធរថយន្តអត់ពន្ធពីកម្ពុជា ចូលទៅប្រទេសឡាវ ក៏ប្រទះឃើញមនុស្សមួយក្រុម គោយន្ត៣គ្រឿង ក៏បានឃាត់អោយឈប់ ប៉ុន្តែពួកគេទាំងនោះ រត់គេចខ្លួនចូលព្រៃបាត់អស់ ។ ក្រោយការឆែកឆេទើបដឹងថា ជាគ្រឿងញៀន ទើបនាំទៅរក្សាទុក នៅប៉ុស្តិ៍ព្រំដែន ក្នុងទឹកដីឡាវ តែម្តង ៕

ដកស្រង់ពី៖ កោះសន្តិភាព