Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀ.ន​ជិត​១​គីឡូក្រាម ​នៅខណ្ឌ​ពោធិ៍​សែនជ័យ ចែករំលែក

  • បោះពុម្ព

កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន ដូចភ្លៀងរលឹម និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម ។

អនុវត្តតាមបញ្ជាដ៏ខ្ពងខ្ពស់របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមបញ្ជាដឹងនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃខែខាងលើ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៩) ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ខឹម ជាសុខា លោកវរសេនីយ៍ទោ ប៊ូ រតនៈ នាយរងការិយាល័យ(ក៩) ក្រោមការសម្រសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចបុរីផុនស៊ុយ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ វ៉ន ឈឹង ភេទប្រុស អាយុ៣៧ឆ្នាំ និងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធចំនួន ៩៩៧.៩០ ក្រាម (ជិត១គីឡូ) ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព