Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាត់ទោស​មេ​ខ្លោង​គ្រឿង​ញៀ.នដា​ក់​គុក​អស់មួយជីវិត និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ​ម្នាក់៨០​រៀល

  • បោះពុម្ព

លោកអ៉ុឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាកសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសនិងពិន័យជាប្រាក់ចូលថវិការដ្ឋម្នាក់៨០លានរៀលទៅ លើជនជាប់ចោទចំនួន៣នាក់ជាមេខ្លោងពាក់ព័ន្ធសំណុំរឿងផលិតរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.នចំនួនជាង២តោន ដែលសមត្ថកិច្ចបង្ក្រាបបាននៅលើទឹកដីខេត្តកំពង់ស្ពឺ ។

សាលក្រមសម្រេចផ្តន្ទាទោស ៖ ១.ឈ្មោះ LEE POHAN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀ.ន) ដាក់ពន្ធនាគារអស់មួយជីវិត ។ ២.ផ្តន្ទាទោសលើឈ្មោះ YE YONG ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀ.ន) ដាក់ពន្ទនាគារអស់មួយជីវិត ។ ៣.ផ្តន្ទាទោសឈ្មោះ YE YAN SHOU ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនជាតិចិនចូលសញ្ជាតិខ្មែរ (ជាមេខ្លោង) ដាក់ពន្ធនាគារអស់មួយជីវិត ។ សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនជាជនជាប់ចោទកើតទុកមិនសុខ ចិត្តចំពោះការកាត់ក្តីនេះ ។ជនជាប់ចោទទាំង៣នាក់ ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ.ផលិត រក្សាទុក ដឹកជញ្ជូននិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន និង បទ.សម្អាតប្រាក់ តាមមាត្រា៤០ មាត្រា ៤៧ មាត្រា ៤៨ និងមាត្រា៣៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀ.ន និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្ម ប្រព្រឹត្តនៅលើទឹកដីខេត្តកំពង់ស្ពឺ ។

សាលក្រមបានប្រកាសធ្វើឡើង បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសាកសួរដេញដោលលើសំណុំ រឿងនេះ អស់រយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី៣០ មីនា ឆ្នាំ២០២២ ។សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន បានបញ្ជូនជនសង្ស័យជាមេក្លោងកែច្នៃ ដឹកជញ្ជូននឹងជួញដូរគ្រឿងគ្រឿងញៀ.នខុសច្បាប់ចំនួន៣នាក់ ដែលសមត្តកិច្ចបង្ក្រាបនៅខេត្តកំពង់ស្ពឺ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់នោះ មាន ១.ឈ្មោះ LEE PO HAN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀ.ន) ។

២.ឈ្មោះ YE YONG ភេទប្រុស អាយុ៤៨ ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀ.ន) 

៣.ឈ្មោះ YE YAN SHOU អាយុ៥៨ ឆ្នាំ ជនជាតិចិនសញ្ញាតិខ្មែរ ។

សំណុំរឿងនេះ បានស្ថិតនៅលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ បន្ទាប់ពីសាកសួររហូតដល់ព្រលប់បន្តិចថ្ងៃដដែលតំណាងអយ្យ ការបានផ្ញើជនសង្ស័យទៅសមត្តកិច្ចវិញ នឹងតម្រូវឲ្យព្រឹកថ្ងៃបន្ទា ប់ នាំជនសង្ស័យទៅសាកសួរបន្ត ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការនឹងចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។សូមជម្រាបទៀតថា កាលរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន បានធ្វើសន្និសិទ្ធកាសែតបង្ហាញពីស្នាដៃដ៏ធំធេង ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀ.នយ៉ាងសន្ធឹកសន្ធប់មួយនៅទឹកដីខេត្តកំពង់ស្ពឺ ដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ។

ដែលពិធីនោះ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោក សេង ហៀង ព្រះរា ជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធា នីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមទាំងនាយករងមួយចំនួនទៀត ។ពិធីបានបង្ហាញវត្ថុតាងគ្រឿងញៀ.នប្រភេទមេតំហ្វេតាមីនចំនួន ១៤ ៨៤ គីឡូក្រាម ដែលបានរឹបអូសពីទីតាំងកែច្នៃនៅក្នុងក្រុមហ៊ុន (សុីន យិនហ្វេង ខេមបូឌា អុិនដាស់ស្រ្ទី ខូអិលធីឌី) ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ ។ ដែលករណីខាងលើនេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមនុស្សជាង១០ នាក់ ប៉ុន្តែក្នុងនោះ មាន៤នាក់ពាក់ព័ន្ធ និងជាមេក្លោងកែច្នៃ ផលិត នឹងដឹកជញ្ជូនគ្រឿងញៀន ហើយមានម្នាក់ត្រូវស្លាប់ដោយគ្រាប់កាំភ្លើង ខណៈពេលផ្ទុះអាវុធតដៃជាមួយសមត្តកិច្ចគឺ.ឈ្មោះ LEE TSUNG HAN អាយុ៣២ ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ ។

ជនសង្ស័យជាមេខ្លោង៣នាក់ និងមនុស្ស១០នាក់ មិនត្រូវបាននាំមកបង្ហាញខ្លួនទេ ដោយសមត្ថកិច្ចកំពុងស្នើសុំស្ថាប័នអយ្យការបើកការស៊ើបអង្កេតបន្ត ដើម្បីស្វែងរកចាប់ខ្លួនបក្ខ ពួកថែមទៀត ។ ពិធីនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ទទួលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀ.ន បានមានប្រសាសន៍ថា កិច្ចប្រតិបត្តការនេះ បានធ្វើឡើងចំនួន៣ គោលដៅ គោលដៅទី១.នៅលើផ្លូវជាតិលេខ៤ ជិតផ្លូវបំបែកស្រែអំបិល ស្រុកកំពង់លីលា ខេត្តព្រះសីហនុ ជាគោលដៅពូនស្ទាក់ចាប់រថយន្តរបស់ឈ្មួញដឹកគ្រឿងញៀ.ន ដោយមានការផ្ទុះអាវុធបណ្តាលឲ្យស្លា.ប់មេខ្លោងគ្រឿងញៀ.នម្នាក់ ។គោលដៅទី២.ឆែក ឆេរទីតាំងលួចលាក់កែច្នៃគ្រឿងញៀ.ន នៅក្នុងក្រុមហ៊ុន(សុីន យិនហ្វេង ខេមបូឌា អុិនដាស់ស្រ្ទី ខូអិលធីឌី) ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ ដោយមានការរឹបអូសគ្រឿងញៀ.នប្រភេទ កេតាមីនជាង២ តោន នឹងសារធាតុ គីមីផ្សំចំនួន៨៤ តោន នឹងឧបករណ៍ផលិតគ្រឿងញៀ.នមួយចំនួនទៀត ។

គោលដៅទី៣.ស្ថិតនៅផ្ទះលេខ៤០R ផ្លូវR សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។កិច្ចប្រតិបត្តការនោះ ធ្វើឡើងកាលពីយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀ.ន បានសហការជាមួយនគរបាលរាជធានី.ខេត្តចំនួន៤ ភ្នំពេញ កំពង់ស្ពឺ កោះកុង និងព្រះសីហនុក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមនាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការរងនគរបាលជាតិ ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មានប្រសាសន៏ថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មផលិតគ្រឿងញៀ.ននេះ បានប្រើពេលវេលាបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ ទើបឈានដល់ការបង្ក្រាបដោយជោគជ័យ ។ លទ្ធផលសរុប ៖ ចាប់ដកហូតគ្រឿងញៀ.ន(កេតាមីន)បានចំនួន ២ ២៣៧ គីឡូក្រាម និងសារធាតុគីមីផ្សំ៨៤ តោន ហើយមនុស្ស១០នាក់ បានអនុញ្ញាតិឲ្យទៅលំនៅឋានវិញ ចំណែកមេក្លោង៣នាក់ ដូចមានឈ្មោះខាងលើត្រូវ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព