Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេងរេី​សគ្រា​ប់​មិនទាន់​ផ្ទុះ​យក​ទៅ​កា.ប់​លេ​ង​ផ្ទុះ​ស្លា.ប់​​ភ្លាម​ ចែករំលែក

  • បោះពុម្ព

កុមារាម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយរេីសគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រែយកមកកាប់លេង បណ្តាលអោយផ្ទុះស្លា.ប់យ៉ាងអណោចអធ័ម នៅចំណុចភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ។

យោងតាមលោក លិញ យុត ជាតំណាងក្រុមការងារមីនប្រចាំស្រុកជាំក្សាន្ត បានអោយដឹងថា កុមារារងគ្រោះមានឈ្មោះ សុខ ដារ៉ា អាយុ៧ឆ្នៃ ត្រូវជាកូនស្រ្តីមេម៉ាយក្រីក្រម្នាក់រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ លោកបន្តថា នៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ កុមារារងគ្រោះខាងលើ បានដេីរទៅក្នុងស្រែ នឹងរេីសបានគ្រាប់មិនទាន់ផ្ទុះ ដែលនៅសល់ពីសម័យសង្គ្រាមយកមកដំ និងកាប់លេង ក៏ស្រាប់តែផ្ទុះតែម្តង បណ្តាលអោយរងរបួសធ្ងន់ ។ ក្រោយកេីតហេតុភ្លាមៗ ក៏ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត តែដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្រ្គោះជីវិតក្មេងប្រុសខាងលេីបានឡេីយ នៅវេលាម៉ោង៣នឹង២២នាទីរសៀលថ្ងៃដដែល ។

ដកស្រង់ពី៖ កោះសន្តិភាព