កម្លាំងនគរបាលខេត្តបាត់ដំបង បង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀរ) ២ទីតាំងផ្សេងគ្នា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
វេលាម៉ោង១៦និង៤៣នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ) មួយកន្លែងស្ថិតក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានពីកម្លាំងជំនាញ បានឲ្យដឹងថា ក្រោមដឹកនាំបញ្ជាផ្ទាល់ពីលោកអធិកា ម៉ែន រឹម បានដឹកនាំកម្លាំងជំនាញនគរបាល ចុះពិនិត្យទីតាំងខាងលើ មានការលេងល្បែងស៊ីសងខុសច្បាប់ (បៀរ) និងឃាត់ខ្លួនអ្នកលេងល្បែងបុរសស្រី ចំនួន៣នាក់ មកអប់រំធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត ។ សមត្ថកិច្ចដកហូត បានវត្ថុតាងមាន ៖ បៀរនីឡុង មួយចំនួន និងកំរាលភួយ។ ជាមួយគ្នានេះដែរ កាលពីវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រោមដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការង គីម ឈីវ កម្លាំងនគរបាលបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀរ) ដែលស្ថិតនៅភូមិបាដាកត្បួង ឃុំ រស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួណ ៤នាក់ នាំមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់ ផងដែរ ។ ជានិច្ចកាល មន្ត្រីនគរបាលខេត្តបាត់ដំបង តែងតែស្នើ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មូលដ្ឋានឃុំ-សង្កាត់ កុំប្រព្រឹត្ត ឬការលេងល្បែងស៊ីសង ដែលបណ្តាលឲ្យបាត់បង់ពេលវេលា ថវិកាទ្រព្យសម្បត្តិ កិត្តិយស បង្កអាចឲ្យមានអំពើហិង្សាក្នុងគ្រួសារ ឈានទៅប្រព្រឹត្តអំពើល្មើសផ្សេងៗ ជាអាទិ៍ ៕
ដកស្រង់ពី៖ កោះសន្តិភាព