Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស​ខេត្តកោះកុង ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា​ចំនួន​២ ពី​បទ​ប្រើ​ហិ​.​ង្សា​

  • បោះពុម្ព

នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ អនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ នៅចំណុចក្នុងរោងចក្រ KKN3 ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

យុវជន ដែលត្រូវឃាត់ខ្លួនមានឈ្មោះ សៀង ណាន ហៅ បារាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៤៥៨ ត.ព/២២ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ចេញដោយលោកស្រី អ៊ីវ កន្និកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យខាងលើ ពីបទហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស (ដោយប្រើប្រាស់អាវុធ និងមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត) ប្រព្រឹត្តនៅចំណុចការ៉ាស់ជួសជុលរថយន្ត ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ជាមួយគ្នានេះដែរ យុវជនរូបនេះ ក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួនមួយផ្សេងទៀត លេខ០៨ ត.ព/២ទ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ចេញដោយលោក អាំង ចិន្តា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកោះកុង បង្គាប់អោយចាប់ខ្លួនជនសង្ស័យដដែលនេះ ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចសួនមាត់សមុទ្រ ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងបំពេញបែបបទ បញ្ជូនទៅសាលាដំបូងខេត្តកោះកុង តាមនិតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព