Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿ​ង​ចម្លែក​៖ ប៉ូលិស​ជ​ម្រុ​ញ​ឱ្យ​ភាគី​រង​គ្រោះ​ទ​ទួល​យក​ប្រា​ក់​ចូលបុណ្យ១,៥០០ដុល្លា​រ​

  • បោះពុម្ព

មន្រ្តីនគរបាលការិយាល័យព្រហ្មកំរិតធ្ងន់នៃស្នងការខេត្តចំនួន០៣នាក់បានរងការចោទប្រកាន់ថា បានព្យាយាមបញ្ចុះបញ្ចូលឲ្យភាគីរងគ្រោះក្នុងសំណុំរឿង «ឃា.ត.ក.ម្ម» ទទួលយកប្រាក់ចូលបុណ្យស.ព ចំនួន១,៥០០ដុល្លារពីភាគីជនសង្ស័យ ជាថ្នូរនឹងការដកពាក្យបណ្តឹងក្រៅផ្លូវតុលាការ។

នេះបើតាមក្រុមគ្រួសារជនរងគ្រោះ ដែលបានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី០៤ និងទី០៥ មេសា ក្រោយបញ្ចប់ការចរចាផ្ទាល់ជាមួយមន្រ្តីការិយាល័យខាងលើនេះ។អ្នកស្រី សំ សោភា ជាដើមបណ្ដឹងក្នុងសំណុំរឿង «ឧក្រិដ្ឋ» នេះ បានប្រាប់កោះសន្តិភាពថា មន្រ្តីការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានទូរស័ព្ទហៅអ្នកស្រីទៅជួបផ្ទាល់នៅបន្ទប់ការិយាល័យ ដើម្បីសម្របសម្រួល បញ្ចប់រឿងជាមួយភាគជនសង្ស័យ តែមិនបានជួបជាមួយជនសង្ស័យទេ គឺជួបតែមន្រ្តីនគរបាលចំនួន០៣នាក់ ក្នុងនោះ មានលោក កោ ស៊ុនកាំង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ លោកឡម ឡាន អនុប្រធានការិយាល័យ និងម្នាក់ទៀតឈ្មោះឈឿត (មិនស្គាល់តួនាទី)។ អ្នកស្រី សំ សោភា បានប្រាប់ថា នៅព្រឹកថ្ងៃទី ០៤ មេសា មន្រ្តីឈ្មោះ ឈឿត បានហៅគាត់ទៅជួបនិយាយគ្នាអំពីសំណង ក្នុងសំណុំរឿងដែលអ្នកស្រីប្ដឹងភាគីម្ខាងទៀតពីបទ«ឃា.ត.ក.ម្ម» លើប្អូនប្រុសគាត់ កាលពីអំឡុងខែកុម្ភៈ កន្លងទៅនេះ នៅស្រុកសំឡូត ។

គាត់និយាយដូច្នេះនេះថា «ការជួបចរចាគ្នានោះ ខ្ញុំមិនបានជួបមុខភាគីចុងចោទទេ តែត្រូវបានជំនួសមុខភាគីចុងចោទ ដោយមន្រ្តីនគរបាល០៣នាក់ខាងលើនេះ» ។ គាត់បានបញ្ជាក់ថា នៅក្នុងបន្ទប់ចរចាជាដំបូង ឈ្មោះ ឈឿត បានជម្រុញឲ្យគាត់ទទួលយកទឹកប្រាក់ចំនួន១.០០០ដុល្លារពីភាគីចុងចោទ«ឈ្មោះឆើត និង ឈ្មោះប្រុស» ជាថ្នូរនឹងការដកពាក្យបណ្ដឹង។ ប៉ុន្តែលោកឈឿត បានបញ្ជាក់ប្រាប់គាត់ថា «ប្រាក់ចំនួន១,០០០ដុល្លារនោះគឺជាប្រាក់សម្រាប់ចូលបុណ្យសពប្អូនប្រុសគាត់ មិនមែនប្រាក់បង់សំណងជំងឺចិត្តទេ។ មិនតែប៉ុណ្ណោះ ពេលកំពុងចរចា ឈ្មោះឈឿត ហាមមិនឲ្យខ្ញុំ ទូរស័ព្ទសួរនាំយោបល់អ្នកណាទេ ហើយក៏ហាមដាច់ខាតមិនឲ្យផ្ដល់ព័ត៌មាននេះទៅកាន់អ្នកកាសែតទៀតផង»។ ត្រង់លក្ខខណ្ឌទឹកប្រាក់១,០០០ដុល្លារបស់ភាគីចុងចោទសម្រាប់ចូលបុណ្យស.ព តាមរយៈអស់លោកនគរបាលទាំង០៣នាក់ខាងលើនេះ ជាថ្នូរនឹងការដកពាក្យបណ្ដឹង អ្នកស្រី សំ សោភា បានបដិសេធមិនទទួលយកតាមសំណូមពរពីសមត្ថកិច្ចទេ ដោយសារអ្នកស្រីយល់ថា វាជា«ប្រាក់ចូលបុណ្យស.ព»មិនជាប់ពាក់ព័ន្ធនឹងបណ្ដឹងទាមទារសំណង ទាមទារកយុត្តិធម៌ និងទាមទារឲ្យតុលាការផ្តន្ទាទោសលើជនល្មើសឡើយ ។

សូមរំលឹកថា ជនរងគ្រោះឈ្មោះ សំ សុខេមរៈ ហៅ រៈ ប្រុសអាយុ៣៣ឆ្នាំ បានរងរបួសដោយសារគ្រាប់កាំភ្លើងច្នៃ (កាំភ្លើងខ្យល់បាញ់គ្រាប់កង់) ត្រូវចំភ្នែកខាងឆ្វេង កាលពីយប់ថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០២២ នៅចំណុចឃ្លាំងស្ដុកដំឡូងមួយកន្លែង នៅក្នុងភូមិអូរសំរិលក្រោម ឃុំអូរសំរិលស្រុកសំឡូត។ នៅក្នុងគ្រោះថ្នាក់ទាំងកណ្ដាលយប់នោះ បានកើតឡើងនៅក្នុងចំណោមមនុស្ស០២នាក់ទៀត ដែលកំពុងផឹកស៊ីនៅក្បែរគ្នា គឺ ឈ្មោះ ឆើត និង ឈ្មោះ ប្រុស ដែលមនុស្សទាំង០៣នាក់នេះជាមិត្តភក្ដិនឹងគ្នា ហើយក៏ធ្លាប់មានប្រវត្តិមិនល្អជាមួយគ្នាដែរក្នុងមុខរបររកស៊ី។ពេលជនរងគ្រោះត្រូវគ្រាប់កាំភ្លើងភ្លាមៗនាយប់នោះ ឈ្មោះ ឆើត និង ឈ្មោះ ប្រុស បានដឹកជនរងគ្រោះយកទៅប្រគល់ឲ្យបងស្រីឈ្មោះ សំ សោភា ដល់ផ្ទះដែលនៅឆ្ងាយពីកន្លែងកើតហេតុ តែពួកគេមិនបានដឹកជនរងគ្រោះទៅប្រគល់ប្រពន្ធដែលមានផ្ទះនៅក្បែរកន្លែងកើតហេតុទេ ហើយបានប្រាប់បងស្រីជនរងគ្រោះថា «ឈ្មោះ រៈ រងរបួសដោយសារគ្រាប់កាំភ្លើងខ្យល់រៀលកៃត្រូវចំភ្នែក»។ បងស្រីជនរងគ្រោះមិនបានសួរដេញដោលទេ ដោយសារប្រញាប់ដឹកប្អូនទៅពេទ្យ ។

ភ្លាមៗនោះ ឈ្មោះ ឆើត និង ឈ្មោះ ប្រុស ក៏បានជួយដឹកជនរងគ្រោះដែលរួមដំណើជាមួយបងស្រី ទៅកាន់មន្ទីរទេព្យទាំងយប់។ ក្រោយដល់មន្ទីរពេទ្យ ឈ្មោះ ឆើត និង ឈ្មោះ ប្រុស ក៏បានប្រញាប់ប្រញាល់ត្រឡប់មកផ្ទះវិញភ្លាម ដើម្បីមកលុបលាងឈាម និង វត្ថុតាងនានា នៅកន្លែងកើតហេតុ។ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយសារតែជនរងគ្រោះរងរបួសគ្រាប់ភ្នែកធ្ងន់ធ្ងរពេក ទើបនៅយប់ថ្ងៃទី ២៤ កុម្ភៈ ជនរងគ្រោះបានស្លា.ប់ ហើយត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅផ្ទះរបស់ខ្លួន។ ស្របពេលគ្នានោះ ក្រុមគ្រួសារជនរងគ្រោះ ហាក់មានមន្ទិលសង្ស័យទៅលើការស្លា.ប់របស់ឈ្មោះ សំ សុខេមរៈ ដោយយោងលើហេតុផលជាច្រើន ពាក់ព័ន្ធនិងកន្លែងកើតហេតុ និងជាមួយឈ្មោះ ឆើត និង ឈ្មោះ ប្រុស ។អ្នកស្រី សំ សោភា បាននិយាយក្រោយពេលកើតហេតុថា ក្រោយកើតហេតុមួយថ្ងៃ ទាំងរូបគាត់ ទាំងមេភូមិផង បានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ស្រាវជ្រាវលើករណីនេះ តែគ្មានសមត្ថកិច្ចណាម្នាក់ជួយឈឺឆ្អាលទេ រហូតដល់ថ្ងៃប្អូនគាត់ស្លា.ប់។ ប៉ុន្តែនៅថ្ងៃទី ២៦ កុម្ភៈ ជាថ្ងៃដែលបូជាស.ពប្អូនគាត់ ទើបឃើញខាងអធិការស្រុកសំឡូត ចុះសួរនាំនិងទៅពិនិត្យកន្លែងកើតហេតុ តែក៏ដោយសារគាត់ទូរស័ព្ទហៅច្រើនដងដែរ ទើបលោកសមត្ថកិច្ចអញ្ជើញមកមើលទីតាំងកើតហេតុ និងសួរនាំ។

ជុំវិញករណីនេះ ខាងអធិការស្រុក និង មន្រ្តីប៉ុស្តិ៍រដ្ឋបាលបានធ្វើការសន្និដ្ឋានទាំងបិទភ្នែក តាមការអះអាងរបស់ឈ្មោះ ឆើត និង ឈ្មោះ ប្រុស ដែលនៅជាមួយជនរងគ្រោះថា «ជនរងគ្រោះ រងរបួសដោយសាររៀលកៃកាំភ្លើងខ្យល់ត្រូវខ្លួនឯង»។ ដោយសារតែសមត្ថកិច្ចហៃអើបន្ទរតាមការឆ្លើយដោះបន្ទុករបស់ឈ្មោះឆើត និង ឈ្មោះ ប្រុស មិនព្រមធ្វើការសួរនាំ ចុះស្រាវជ្រាវឲ្យច្បាស់លាស់ និង មិនព្រមចាត់ការតាមសំណូមពរ គ្រួសាជនរងគ្រោះ ហើយថែមទាំងរារាំងមិនឲ្យគ្រួសារជនរងគ្រោះដាក់ពាក្យប្ដឹងទៀត ទើបនៅថ្ងៃទី ០៦ មីនា ឆ្នាំ២០២២ ក្រុមគ្រួសារជនរងគ្រោះ សម្រេចឡើងមកដាក់ពាក្យបណ្ដឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ឲ្យជួយចាត់វិធានការលើសំណុំរឿងនេះ ។ បើតាមប្រភពពីមន្រ្តីស្នងការខេត្តបានទម្លាយថា សំណុំរឿងដែលដើមបណ្ដឹងប្ដឹងពីបទ«ឃា.ត.ក.ម្ម»ខាងលើ ខាងអធិការស្រុកសំឡូត ហាក់ធ្វើព្រងើយកន្តើយ នឹងបណ្ដឹងរបស់គ្រួសារជនរងគ្រោះ ។ យឺតយ៉ាវក្នុងការចុះសួរនាំ និងធ្វើការស្រាវជ្រាវ។ប៉ុន្តែក្រោយការិយាល័យជំនាញទទូលបណ្ដឹងពីភាគីរងគ្រោះ ទើបកម្លាំងអធិការស្រុកសំឡូត ចុះសួរនាំពិនិត្យកន្លែងកើតហេតុ ក្រោយគេលុបបំបាត់ភស្ដុតាង និងស្លាកស្នាមអស់ទៅហើយ។ បើពិនិត្យលើកំណត់ហេតុ ស្រាវជ្រាវរបស់អធិការស្រុកសំឡូតវិញ មិនអាចយកជាការបានឡើយ។

គ្មានសាក្សីបំភ្លឺ ចម្លើយជនពាក់ព័ន្ធ ដូចការរៀបចំទុកជាមុន ឬមានអ្នកបង្គាប់ឲ្យឆ្លើយ។ ពោលគឺ ដូចកូនក្មេងធ្វើលេង។ ដោយសារតែរបាយការណ៍ដូចក្មេងលេងបាយឡប់បាយឡបែបនេះហើយ ទើបលោកស្នងការបញ្ជាឲ្យកម្លាំងការិយាល័យជំនាញ ចុះធ្វើការស៊ើបអង្កេតជាថ្មី កាលពីថ្ងៃទី២២ មីនា កន្លងទៅនេះ ដែលដឹកនាំដោយលោក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មកំរិតធ្ងន់ ក្នុងនោះ ក៏មានវត្តមានលោកឡម ឡាន និង លោក ឈឿត ផងដែរ។ ប៉ុន្តែនៅតែគ្មានបានការដដែល ចុងក្រោយល្បូងភាគីរងគ្រោះឲ្យទទូលយកប្រាក់ចូលបុណ្យពីភាគីចុងចោទចំនួន១,៥០០ដុល្លារជាថ្នូរនឹងការដកពាក្យបណ្ដឹង។ ពាក់ព័ន្ធនឹងការចរចាគ្នារវាងភាគីរងគ្រោះ ជាមួយសមត្ថកិច្ច ដែលជាតំណាងភាគីចុងចោទក្នុងសំណុំរឿង«ឧក្រិដ្ឋ» ខាងលើនេះវិញ បើតាមអ្នកស្រី សំ សោភា បានបញ្ជាក់ប្រាប់កោះសន្តិភាពបន្ថែមនៅរសៀលថ្ងៃទី ០៥ មេសា គឺ នៅក្នុងអំឡុងពេលជួបចរចាផ្ទាល់នោះ មិនមែនមានតែលោកឈឿត ម្នាក់ទេ ដែលព្យាយាមជម្រុញឲ្យអ្នកស្រីទទួលយកប្រាក់ចូលបុណ្យចំនួន១,០០០ដុល្លារលើកដំបូងពីភាគីចុងចោទ ជាថ្នូរនឹងការដកពាក្យបណ្ដឹង គឺមានលោកកោ ស៊ុនកាំង និង លោកឡម ឡាន ផងដែរ ដែលប្រឹងប្រែងចម្រុញឲ្យអ្នកស្រី ទទូលយកទឹកប្រាក់១,០០០ដុល្លារពីភាគីចោងចោទ ដ់ើម្បីបិទបញ្ចប់សំណុំរឿងឃា.ត.ក.ម្មទៅលើប្អូនប្រុសអ្នកស្រី ។

អ្នកស្រីបន្ថែមថា ពេលនោះអ្នកស្រីបដិសេធមិនទទូលយកទេ ព្រោះជាប្រាក់ដែលភាគីចុងចោទចូលបុណ្យ។ ផ្ទុយទៅវិញ បើលោកសមត្ថកិច្ចដែលតំណាងឲ្យភាគីជនសង្ស័យអះអាងថា វាជាប្រាក់សំណងតាមបណ្ដឹងរបស់អ្នកស្រី គឺអ្នកស្រីអាចពិចារណាក្នុងការទទូលយក។ គាត់បានបញ្ជាក់ចុងក្រោយថា ក្រោយពីគាត់បដិសេធមិន ទទូលយកប្រាក់១,០០០ដុល្លារ នៅថ្ងៃទី ០៤ មេសា ដដែលនោះ ពេលគាត់ធ្វើដំណើរត្រឡប់មកផ្ទះវិញ ស្រាប់តែលោក ឡម ឡាន បានទូរស័ព្ទហៅគាត់ឲ្យត្រឡប់ទៅចរចាគ្នាជាថ្មី តែគាត់មិនត្រឡប់ទេ។ តាមរយៈទូរស័ព្ទនាពេលនោះ លោក ឡម ឡាន ដែលជាតំណាងភាគីចុងចោទ បានតំឡើងថ្លៃរហូតដល់១,៥០០ដុល្លារ ។ ប៉ុន្តែលោកឡម ឡាន នៅតែប្រកាន់ថា ប្រាក់ចំនួន១,៥០០ដុល្លារបស់ភាគីចុងចោទនោះ គឺជាប្រាក់ចូលបុណ្យស.ពប្អូនប្រុសគាត់ដដែល ។ ដូច្នេះហើយទើបគាត់នៅតែបដិសេធមិនព្រមទទូលយកប្រាក់នោះដដែលដែរ។ ជុំវិញការចោទប្រកាន់ពីភាគីរងគ្រោះខាងលើនេះ កោះសន្តិភាព មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក ឡម ឡាន និង មន្រ្តីឈ្មោះ ឈឿត បានទេ នៅព្រឹកថ្ងៃទី ០៥ មេសា ។

ប៉ុន្តែលោក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ធកំរិតធ្ងន់ បានបដិសេធថា លោកមិនបានស្ថិតក្នុងការចរចាណាមួយជាមួយឈ្មោះ សំ សោភា នោះទេ។ ប៉ុន្តែលោកបានទទូលស្គាល់ថា «ខ្ញុំពិតជាបានជួបឈ្មោះ សំ សោភា នៅពេលគាត់យកផ្លែខ្នុរមកឲ្យខ្ញុំ នៅក្នុងការិយាល័យធ្វើការនាព្រឹកនោះ»។ នៅពេលសួរនាំអំពីការជម្រុញឲ្យភាគីរងគ្រោះទទូលយកប្រាក់ចំណូលបុណ្យសពពីភាគីចុងចោទ លោក កោ ស៊ុនកាំង បានព្យាយាមផ្ដល់ចម្លើយដោះបន្ទុកយ៉ាងដូច្នេះថា «ខ្ញុំមិនអាចធ្វើជាមន្រ្តីនគរបាលផង ជាអាជ្ញាកណ្ដាលផងនោះទេ។ នេះជាសំណុំរឿងឧក្រិដ្ឋ មិនអាចដោះស្រាយបានទេ ហើយនៅពេលគេជួបគ្នានោះ ក៏ខ្ញុំមិនបានចូលរួមដែរ គឺខ្ញុំនៅបន្ទប់ខ្ញុំ គេជួបគ្នាជាមួយលោក ឡម ឡាន និង លោក ឈឿត ជាអ្នកកាន់សំណុំរឿងនេះ»។ ដោយឡែក លោក សាត គឹមសាន ស្នងការខេត្តវិញ ដែលមហាជនទូទៅតែងរិះគន់ថា លោកហាក់មានភាព«ទន់ជ្រាយ»ខ្លាំង ជាមួយនឹងបទល្មើស និង មានភាព«ទន់ខ្សោយ»បំផុត ក្នុងការគ្រប់គ្រងមន្រ្តីខិលខូចនោះ ក៏បានគ្រវីក្បាលបដិសេធដែរថា «ខ្ញុំមិនដឹងរឿងហ្នឹងទេ»។

នៅពេលសួរនាំអំពីដំណើររឿងមិនប្រក្រតីខាងលើនេះ លោកស្នងការបានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី ០៥ មេសា យ៉ាងដូច្នេះថា «ខ្ញុំមិនបានដឹងទេ តែសំណុំរឿងហ្នឹងខ្ញុំបានបញ្ជាឲ្យការិយាល័យជំនាញ ចុះស្រាវជ្រាវឡើងវិញ ព្រោះខាងស្រុកធ្វើរបាយការណ៍មិនច្បាស់លាស់ តែក្រោយពីចុះស្រាវជ្រាវ មិនឃើញគេរាយការណ៍មកខ្ញុំឱ្យដឹងទេ ចាំមើលខ្ញុំសួរសិន» ។ ការហៅតាមទូរស័ព្ទឲ្យភាគីរងគ្រោះ មកចរចាឲ្យទទូលយកប្រាក់ចូលបុណ្យពីភាគីចុងចោទចំនួន១,៥០០ដុល្លារ តាមរយៈមន្រ្តីនគរបាលខាងលើនេះ ជាថ្នូរនឹងការដកពាក្យបណ្ដឹងនេះ តើជាគោលការរបស់លោកស្នងការឬបែបណា ? លោកសាត គឹមសាន បានផ្ដល់ចម្លើយយ៉ាងខ្លីដូចខាងលើដែរថា «ខ្ញុំមិនបានដឹងរឿងនេះទេ»។ គេនៅចាំបានថា ក្នុងចំណោមមន្រ្តីនគរបាល០៣រូប ដែលរងការចោទប្រកាន់ពីភាគីរងគ្រោះខាងលើនេះថា បានខ្សឹនខ្សៀវគ្នាហៅភាគីរងគ្រោះមកចរចា ក្នុងគោលបំណងបំរុងស៊ីឡាក់លើសំណុំរឿង«ឧក្រិដ្ឋ»ខាងលើនេះ គឺ មានមន្រ្តីម្នាក់ឈ្មោះ ឡម ឡាន ធ្លាប់មានប្រវត្តិអាស្រូវធ្ងន់ធ្ងរជាងគេ ពាក់ព័ន្ធនឹងការចាប់មនុស្សយកទៅឃុំក្នុងទ្រុងសារិការរួចជំរិត ទារប្រាក់ ។ លោក ឡម ឡាន បានប្រព្រឹត្តកំហុសពាក់ព័ន្ធនឹងបទ«ឧក្រិដ្ឋ»នេះ ប្រហែល០២ឆ្នាំមុន ក្នុងអំឡុងពេលលោកមានតួនាទីជាអធិការរងទទួលផ្នែកព្រហ្មទណ្ឌ នៅអធិការស្រុកឯកភ្នំ ។

ក្រោយអង្គភាពរកឃើញកំហុសស្នងការខេត្ត ក្នុងរាជកាលអតីតលោក អ៊ុច សុខុន បានដកមន្រ្តីរូបនេះយកមកបញ្ឍរជើងមួយរយៈ នៅការិយាល័យបុគ្គលិក។ ប៉ុន្តែដោយសារអំណាចទឹកប្រាក់បូកផ្សំជាមួយនឹងបក្សពួកនិយមផង ខាងបុគ្គលិកបញ្ឈរជើងមន្រ្តីមានកំហុសម្នាក់នេះ បានតែប៉ុន្មានខែប៉ុណ្ណោះ ស្រាប់តែការិយាល័យដែលសំបូររឿងអាស្រូវច្រើនគួរសមមួយនេះ បានរៀបចំសំណើតែងតាំងលោក ឡម ឡាន ជានាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលអ្នកខ្លះថា ជាតំណែងធំដុំជាមុន រហូតដល់សព្វថ្ងៃនេះ។ ប៉ុន្តែបុគ្គលនេះ មិនព្រមបោះបង់ល្បិចកលចាស់ទេ ព្រោះល្បិចចាស់នេះ កាក់កប ហើយ បើថ្នាក់លើដឹងក៏គ្មានទោសពៃដែរ ។ ដូច្នេះហើយ ទើបសព្វថ្ងៃមន្រ្តីនៅការិយាល័យធ្ងន់ធ្ងរមួយនេះ បំពេញការងារទាំងចំរោងចំរាស់មិនស្របគំនិត្យគ្នា បែងចែកបក្សពួក រវាងក្រុមមន្រ្តីជំនាញខាងស៊ើបអង្កេត បង្ក្រាប«បទល្មើស» និងក្រុមមន្រ្តីជំនាញខាងស៊ើបអង្កេតស្វែងរក «ផលប្រយោជពីបទល្មើស» ខណៈលោកស្នងការ ហាក់សំងំស្ងៀមធ្វើមិនដឹងមិនឮអ្វីសោះ ៕

ដកស្រង់ពី៖ កោះសន្តិភាព