Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និស្សិត​ស្រី​ម្នាក់​ជួបនឹង​បុរស​២​នាក់​ធ្វើ​សកម្មភាព ផ្អើល​ផ្លូវជាតិ​លេខ​៤

  • បោះពុម្ព

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនិស្សិតស្រីម្នាក់មិនបានសម្រេច ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់បាន២នាក់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌកំបូល ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំងពីរនាក់ខាងលើ មានទី១- ឈ្មោះ អឹម ឧត្ដម និង២- ឈ្មោះ សំ សុភា ដោយជិះម៉ូតូធ្វើសកម្មភាពម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1AM- 6814។ បើតាមប្រភពព័ត៌មានពីជនរងគ្រោះដែលជានិស្សិតស្រី បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់ (ជនរងគ្រោះ) បានជិះម៉ូតូម៉ាកស្កប់ពី ពណ៌ស ជិះម្នាក់ឯង ចេញពីកំបូល ក្នុងគោលបំណងទៅរៀននៅម្តុំជិតវត្តភ្នំ ដោយគាត់ទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូ ។ជនរងគ្រោះបន្តថា លុះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេខមុខជនសង្ស័យទាំងពីរនាក់ខាងលើ បានធ្វើសកម្មភាពឆក់យកទូរសព្ទនៅក្នុងឃ្លុបម៉ូតូ ហើយជិះរត់គេចពីកន្លែងកើតហេតុក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវសហព័ន្ធរុស្ស៊ី ។ ពេលនោះជនរងគ្រោះបានស្រែកថា «ចោរៗ» ហើយត្រូវបានប្រជាពលរដ្ឋនៅតាមដងផ្លូវ នាំគ្នាដេញតាមជនសង្ស័យ បន្ទាប់មកប្រជាពលរដ្ឋក៏ឃាត់បានជនសង្ស័យនៅម្តុំរោងម៉ាស៊ីនជិតច្រកចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងតែម្តង ។

ប្រភពព័ត៌មានពីជនរងគ្រោះបានបន្តទៀតថា ខណៈពេលជនសង្ស័យទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់បានហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានមកដល់ចំណុចកើតហេតុ ហើយក៏បាននាំជនសង្ស័យទាំងពីរនាក់ខាងលើ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ភ្លាមៗ។ បន្ទាប់ពីការសាកសួរករណីឆក់ទូរសព្ទស្ត្រីរងគ្រោះខាងលើ មិនមែនទឹកដីក្នុងសង្កាត់ កាកាបទី១ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បាននាំទៅមើលកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុ បន្ទាប់ពីដឹងនៅចំណុចកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ និងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នាំជនសង្ស័យទាំងពីរនាក់ខាងលើ ប្រគល់អោយសមត្ថកិច្ចនគរបាលសង្កាត់កន្ទោក ខណ្ឌកំបូល ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីបន្ត ៕

ដកស្រង់ពី៖ កោះសន្តិភាព