Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាព្រូស បុកគល់​ស្ពាន​អាកាសស្ទឹងមានជ័យ ឆេះទាំងកណ្តាលអាធ្រាត្រ! ចែករំលែក

  • បោះពុម្ព

ឡាន Prius ពណ៌ស បើកបុករបាំងចែកទ្រូងផ្លូវ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ កាលពីម៉ោង ១២ និង ៣០នាទី រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បណ្តាលឱ្យឆេះសន្ធោរសន្ធៅ។

ហេតុការណ៍ឆេះឡានព្រូសនោះ កើតឡើង នៅលើផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្រោយហេតុការណ៍ អ្នកនៅជិតនោះ បានយកបំពង់ពន្លត់អគ្គិភ័យខ្នាតតូច ទៅជួយអន្តរាគមន៍ តែមិនអាចជួយបាន។ ចំណែកកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ផងដែរ។ ប៉ុន្តែតាមសភាពនៃអំណាចភ្លើងឆេះឡាននោះ គឺឆេះលឿន៕ (រូបថតពីហ្វេសប៊ុកការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ )

ដកស្រង់ពី៖ កោះសន្តិភាព